ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអុញ្ញាតិអោយ ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខមាលភាពសង្គម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតិអោយឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រីក្រសួងការងារនិងសុខមាលភាពសង្គម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមមិត្តភាពសភាកម្ពុជា ឡាវ និងសមាជិក សមាជិការគណៈកម្មការទី៨ នៃរដ្ឋសភា។
ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រីក្រសួងការងារនិងសុខមាលភាពសង្គម បានមានប្រសាន៍ថា ឯកឧត្តម និងសមាជិកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនាពេលនេះគឺមានគោលបំណងដើម្បីពិភាក្សា និងចែករំលែកបទពិសោធទាក់ទងកាគ្រប់គ្រងគាំពារសង្គមរវាងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ជូនគណៈប្រតិភូឡាវ និងបានមានប្រសាសន៍ថា ឯកសូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាគណៈប្រតិភូឡាវជាបងប្អូនអញ្ជើញមកពីគណៈកម្មការជាតិ គាំពារ សង្គម តំណាងមកពីរដ្ឋសភា និងអង្គការសង្គមស៊ីវិល ជាដៃគូ ។ឯកឧត្តម បានបន្តថា កម្ពុជាក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម សូមស្វាគមន៍ និងអបអរសាទរជូនចំពោះវត្តមានគណៈប្រតិភូឡាវ ដែលបានមកធ្វើទស្សនៈកិច្ចសិក្សាជាមួយរដ្ឋ សភានៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយ នេះ ឯកឧត្តម សូមថ្លែងអំណរគុណដល់អង្គ ការអុកស្វាមកម្ពុជា និងអង្គការអុកស្វាមឡាវ ដែលបានជួយសម្រប សម្រួលឲ្យកើតមាននូវទស្សនៈកិច្ចសិក្សានេះឡើង។ឯកឧត្តម បានបន្ថែមថា ជាការពិត កម្ពុជា និងឡាវ គឺជាអ្នកជិតខាងដ៏ល្អ មិត្តជិតស្និទ្ធ បងប្អូនប្រុស-ស្រី និងជាដៃគូយុទ្ធសាស្ត្រ ដោយផ្អែកលើការគោរពគ្នា និងជឿទុកចិត្តគ្នា។ យើងតែងតែគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ ឯកឧត្តម បានគូស បញ្ជាក់ជូនគណៈប្រតិភូថា ព្រះរាជាណាចក្រកម្ពុជាបានរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភាជាប្រវត្តិសាស្ត្រដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែមិថុនាឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំសមាជដោយផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជ និងជាប្រធានព្រឹទ្ធសភា ដោយ បានប្រជុំពិភាក្សាយ៉ាងផុលផុសលើប្រធានបទសំខាន់ៗចំនួន៣រួមមាន៖ ប្រធានបទស្តីពីប្រព័ន្ធគាំពារសង្គម ប្រធានបទស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទស្តីពីវិស័យកសិកម្ម។ ឯកឧត្តម សូមជម្រាបជូនគណៈប្រតិភូទាំងអស់ជ្រាបថា នៅកម្ពុជា គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តទូទាំងប្រទេសមានជាង៤០ គណបក្សនយោបាយ តែក្នុងនោះមានតែ១៨ គណបក្សនយោបាយប៉ុណ្ណោះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលយកទៅរៀបចំការបោះឆ្នោតសកល នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ។ ជាលទ្ធផលផ្លូវការមានតែ២ គណបក្សនយោបាយ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥ អាសនៈ សរុប១២៥អាសនៈ។ ទន្ទឹមនិងនោះរដ្ឋសភានីតិកាលទី៧ មានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងអាណត្តិនេះ រដ្ឋសភា គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ រដ្ឋសភា បានបំពេញមុខងាររបស់ខ្លួនយ៉ាងសកម្មរួមមាន៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារពង្រីក និងពង្រឹងការទូតសភា។ ក្នុងមុខងារជាតំណាង និងការតាមដានការអនុវត្តច្បាប់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា បានចុះបំពេញកិច្ចការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយនូវសំណូមពរមួយចំនួន ព្រមទាំងសំណើផ្សេងៗ របស់ប្រជាជន ដូចជាបញ្ហាគ្រោះរាំងស្ងួត រកទីផ្សារកសិផលជម្លោះដីធ្លី អន្តរាគមន៍ជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាក ករណីណាដែលតំណាងរាស្រ្តអាចនឹងមានលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋបានករណីណាដែលមិន អាចដោះស្រាយជូនបាននិងជួយធ្វើអន្តរាគមន៍ទៅអាជ្ញាធរ មានសមត្ថកិច្ចឲ្យជួយដោះស្រាយបញ្ហាទាំងនោះ ជូន ប្រជាពលរដ្ឋឲ្យទាន់ពេលវេលាជាដើម។ក្រៅពីនេះ រដ្ឋសភា បានពង្រឹងការងារការទូតសភា តាមរយៈការបំពេញទស្សនកិច្ចជាផ្លូវការទ្វេភាគី ឬពហុភាគី ចូលរួមប្រជុំអន្តរជាតិ ជួបសវនការ និងពិភាក្សាការងារជាមួយអង្គទូត អង្គការជាតិ អន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ រីឯមុខងារនីតិកម្មវិញ តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋសភាកម្ពុជា បានពិភាក្សា និងអនុម័តច្បាប់បានជាង៧០០ច្បាប់ សម្រាប់ប្រើប្រាស់ និងការអភិវឌ្ឍប្រទេសជាតិរបស់យើង។
ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខមាកភាពសង្គម បានថ្លែងអំណរគុណជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ដែលបានចែករំលែកបទពិសោធន៍ការងារពាក់ព័ន្ធការគាំពារសង្គមដែលផ្តល់នូវធាតុចូលសំខាន់ៗដល់គណៈ ប្រតិភូឡាវយកទៅអនុវត្តអោយកាន់តែល្អបន្ថែមទៀតនាពេលអនាគត់៕









