ឯកឧត្តមកិត្តិសង្គហបណ្ឌិត. គន់ គីម ជំរុញអោយមន្ត្រីជំនាញ (គ.ជ.គ.ម.) បន្តគ្រប់គ្រងគ្រោះមហន្តរាយ និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរួមទាំងអនុវត្ត ជាមួយមូលដ្ឋានសហគមន៏។
នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅ (គ.ជ.គ.ម.) ឯកឧត្តមកិត្តិសង្គបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំប្រជុំឆ្លើយតប និងសង្គោះបន្ទាន់ និងបូកសរុបរបាយការណ៏រយះពេល៩ខែឆ្នាំ២០២៦ និងទិសដៅបន្ត. ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានទី២. ឯកឧត្តមអនុប្រធាន. ទីប្រឹក្សា អគ្គនាយក. អគ្គនាយករងព្រមទាំងនាយកដ្ឋានទាំងបួន ដើម្បី អនុវត្តន៏លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅម្ពុជា។
តាមរបាយការណ៏របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា គិតត្រឹមរយៈពេល៩ខែ ដើមឆ្នាំនេះ ព្យុះក្នុងតំបន់មានចំនួន ២៥ ច្រើនជាងឆ្នាំ២០២៥ ដែលមានត្រឹម ២០ព្យុះ ដោយបង្កឱ្យមានបាតុភូតផ្គររន្ទះកើតមានជាញឹកញាប់ចាប់តាំងពីរដូវប្រាំងមក និងមានឥទ្ធិពលលើរបប ខ្យល់មូសុងឦសានក្នុងរដូវប្រាំង និងលើរបបមូសុងនិរតីក្នុងរដូវវស្សា ហើយក្នុងនេះក៏បានបង្កឱ្យមានភ្លៀងកក់ខែ និងភ្លៀងរដូវវស្សាក្នុងលក្ខណៈមិនរាយប៉ាយល្អ និងខ្យល់កន្រ្តាក់កើតមាន ក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេស ខ្យល់បក់បោកខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ឆ្នេរសមុទ្រ។ គ្រោះមហន្តរាយខ្យល់កន្រ្តាក់ បានកើត មានសរុបចំនួន ៣៣២លើក នៅទូទាំងរាជធានី-ខេត្តទាំង២៥ ដែលកើនឡើងចំនួន ៦៦លើក បើប្រៀបធៀប នឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ ឆ្នាំ២០២៦ក្នុងខែ៩នេះ លំនៅឋានទូទាំងខេត្ត ដែលនៅតាមដងទន្លេមេគង្គ និងជាំវិញបឹងទន្លេសាប ដែនសមុទ្រ ប៉ះពាល់ផ្ទះសរុបចំនួន៥១៣៤៦ ក្នុងនោះលំនៅឋានធ្ងន់ធ្ងរចំនួន៩៧ខ្នងផ្ទះ សាលារៀន២១១អគារ មណ្ឌលសុខភាពចំនួន២៩កន្លែង វត្តអារាមចំនួន១២០កន្លែង ផ្លូវជាតិខូចខាតអស់២៤១៩០ម៉ែត្រ ផ្លូវ បេតុង ១ ៦៦៦ ៣៨ម៉ែត្រនិនិងផ្ទៃដីស្រូវវស្សាប៉ះពាល់ ៩២១៣៥ហិកតាក្នុងនោះផ្ទៃដីស្រូវវស្សាខូច
ចំនួន៣ ៧៦៤ រួមទាំងដំណាំរួមផ្សំអស់ចំនួន១៤ ៥៨៤ ហិកតាផងដែរ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត. គន់ គីម មានប្រសាសន៏ ថ្លែងការគោតសរសើរថ្លែងអំណរគុណយ៉ាងជ្រាល ដល់ក្រសួងពាក់ព័ន្ធនានា និងអាជ្ញាធរដែនដីខេត្ត ដែលបានសហការគា្ន ឆ្លើយតប សង្គ្រោះទាន់ពេលវាលា ក្នុងគ្រោះមហន្តរាយនៅដែនរបស់ខ្លួន មានគ្រោះមហន្តរាយកើតឡើងដោយធម្មជាតិ និងមនុស្សបង្ក។ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៏ថាដោយសារការទទួលរងឥទ្ធិពលអាកាសធាតុអែលនីញ៉ូ រហូតដល់ ចុងឆ្នាំ និងបន្តដល់រដូវប្រាំងនៃឆ្នាំបន្ទាប់ថែមទៀត។ ក្នុងស្ថានភាពអាកាសធាតុនៅ ដំណាំស្រូវវស្សាចុងរដូវ និង ការដាំដុះស្រូវប្រាំងក្នុងឆ្នាំ ២០២៧ អាចនឹងមានការប្រឈមខ្លាំងទៅនឹងការខ្វះខាតទឹកស្រោចស្រព រហូតដល់រ ដូវវស្សាឆ្នាំក្រោយ។
ឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តថាទិសដៅអនុវត្តបន្តជាកិច្ចឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុដែលកាន់តែមានភាពមិនប្រាកដប្រជា និងការកើនឡើងនៃ ព្រឹត្តិការណ៍អាកាសធាតុខ្លាំងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុសកល ដែលនាំឱ្យមានការកើតឡើង ជាញឹកញាប់នៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ រន្ទះបាញ់ និងគ្រោះមហន្តរាយផ្សេងៗ ទៀត ដែលបង្កឱ្យមានការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្សាធារណៈ ការប៉ះ ពាល់ដល់ មុខរបរចិញ្ចឹមជីវិត សន្តិសុខស្បៀង ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងនាមជាសេនា ធិការរបស់ រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំ សម្រប សម្រួល និងជំរុញការអនុវត្តសកម្មភាពអាទិភាពមួយចំនួន រួមមាន៖
១. ពិនិត្យ និងជំរុញការរៀបចំផែនការត្រៀមបម្រុង ផែនការឆ្លើយតបសង្គ្រោះបន្ទាន់ និងនីតិវិធីប្រតិបត្តិ ស្តង់ដា (SOPs) ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាប្រសិទ្ធភាពនៃការឆ្លើយតបចំពោះគ្រោះមហន្ត រាយគ្រប់ប្រភេទ។
២. រៀបចំ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាពិសេសគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ស្របតាមស្ថានភាព និង ការព្យាករអាកាសធាតុសម្រាប់ឆ្នាំ២០២៦។
៣. ពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងជាមុន (Early Warning System) និងជំរុញការប្រមូល ផ្សព្វផ្សាយ និង ចែកចាយព័ត៌មានព្រមានដល់ប្រជាពលរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអភិវឌ្ឍ សមត្ថភាព និងចំណេះដឹងរបស់មន្ត្រីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួល បានព័ត៌មានទាន់ពេលវេលា និងអាចចាត់វិធានការការពារបានទាន់សភាពការណ៍។
៤. ពង្រឹងយន្តការប្រមូល វិភាគ និងប៉ាន់ប្រមាណផលប៉ះពាល់ ការខូចខាត និងតម្រូវការក្រោយគ្រោះ មហន្តរាយ ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការសម្រេចចិត្ត និងការរៀបចំអន្តរាគមន៍ ឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
៥. បន្តពង្រឹងសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូ រ បទពិសោធន៍ និងការធ្វើសមយុទ្ធ ដោយជំរុញកិច្ចសហការពហុវិស័យ និងពហុភាគី ដើម្បីធានាឱ្យ
ចំណេះដឹង និងជំនាញដែលទទួលបានអាចអនុវត្តប្រកបដោយសុខដុមនីយកម្ម និងស្ថិតក្រោមកិច្ច សម្របសម្រួលរៀបចំពីនាយកដ្ឋានអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល។
៦. ពិនិត្យ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយន្តការគ្រប់គ្រងគ្រោះ មហន្តរាយ ដើម្បីធានាថាការត្រៀមរៀបចំការឆ្លើយតប និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ មានប្រសិទ្ធភាព ប្រសិទ្ធផល និងស្របតាមយន្តការគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា។


