ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញអោយគ្រោះមហន្តរាយខេត្តព្រះវិហារបន្តយកចិត្តដាក់និងឆ្លើយតបគ្រោះមហន្តរាយដោយទឹកជំនន់ទឹកភ្លៀង
គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ដោយមានឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ បានជំរុញអោយអាជ្ញាធរខេត្តព្រះវិហារនាយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ បន្តតាមដាននិងឆ្លើយតបគ្រោះមហន្តរាយដោយទឹកជំនន់ទឹកភ្លៀង ធ្វើអោយប៉ះពាល់រយ:ខ្លីនៃលំនៅដ្ឋានប្រជាពលរដ្ឋ។
តាមរបាយការណ៏របស់គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអោយដឹងថាក្រោយទទួលបានដំណឹងសអំពីស្ថានភាព គ្រោះមហន្តរាយធម្មជាតិ កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្ថិតនៅភូមិតាកឹងបៃតង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ធ្វើអោយទឹកហូរមិនទាន់។ ក្រោមការយកចិត្តទុកដាក់ និងជួយដោះស្រាយពីក្រុមការងារសង្គ្រោះគ្រោះមហន្តរាយ សហការជាមួយក្រុមការងាររបស់កងវិស្វកម្មតេជោសែន សៀមរាប និងបានរួមសហការណ៍ជាមួយរដ្ឋបាលខេត្ត និងមន្ទីពាក់ព័ន្ធ បានចុះជួយអន្តរាគមន៍កាយផ្តាច់ផ្លូវមួយចំនួន ដើម្បីបញ្ចៀសមុខទឹក,ក្រោយពីធ្វើការកាយបង្ហូររយ:ពេលតែ៣ម៉ោងក្រោយគឺទឹកបានស្រកចេញពីផ្ទះបងប្អូនប្រជាពលរដ្ឋអស់ហើយ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមកោតសរសើរ ដល់ក្រុមការងារ ដែលបានសហការជួយសង្គ្រោះ នូវជំនន់ទឹកភ្លៀងនេះបានទាន់ពេលវេលា។






