ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះចុះជួបសួរសុខទុក្ខជាមួយប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំសម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមថែទាំសុខភាព និងរក្សាអនាម័យឱ្យបានល្អ ជាពិសេសរាល់ពេលមានបញ្ហា ឬតម្រូវការបន្ទាន់ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែលប្រចាំការនៅជិតផ្ទះរបស់បងប្អូន។

ផ្ទះក្នុងភូមិសាស្រ្តខាងលើ ដែលផ្តល់ឱ្យប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីការរស់នៅ ព្រមទាំងការរៀបចំហេរដ្ឋារចនាសម្ព័ន្ធដែលបង្កលក្ខណៈងាយស្រួល ដូចជា ផ្លូវ ទឹក ភ្លើងជាដើម៕