ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បើកកិច្ចប្រជុំលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុង៩ខែ និងទិសដៅអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៥នៅ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

នៅ(គ.ជ.គ.ម.)ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញដឹកនាំកិច្ចប្រជុំលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុង៩ខែ និងទិសដៅអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នារសៀលថ្ងៃទី០៨ខែតុលាឆ្នាំ២០២៥និងវាយតម្លៃផលប៉ះពាល់ខេត្តងាយរងគ្រោះតាមបណ្តាលខេត្តជុំវិញបឹងទន្លេសាប ខេត្តជាទន្លេមេគង្គដែលបណ្តាលមកពីឥទ្ធិពលបន្ទាប់នៃព្យុះក្នុងតំបន់ ក៏ដូចជាឥទ្ធិពលពីប្រទេសជិតខាង និងកត្តារួមផ្សំមួយចំនួនទៀត បានជះឥទ្ធិពលលើរបបទឹកភ្លៀងដែលបានធ្លាក់មកក្នុងបរិមាណតិច-ច្រើនដោយកន្លែងក្នុងភូមិសាស្ត្រទូទាំងប្រទេស និងបានធ្វើឱ្យវិស័យកសិកម្មមានការប្រឈមខ្លាំងទៅនឹងស្ថានភាពគ្រោះមហន្តរាយដូចជា រាំងស្ងួត ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គជាបន្តបន្ទាប់ចាប់តាំងពីរដូវប្រាំងរហូតដល់រដូវវស្សា។
តាមរបាយការណ៏របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអោយដឹងថាស្ថានភាពខ្យល់កន្ត្រាក់ក្នុងរយៈពេល ៩ខែដើមឆ្នាំរួមមានដូចខាងក្រោម៖
-កើតមានចំនួន ២៦៦លើក នោរាជធានីខេត្តទូទាំងប្រទេស
ស្ថានភាពរងគ្រោះ៖
• ផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ៤៤៣ខ្នង របើកដំបូលនិងខូចខាតមធ្យម ៦.៤៥៤ខ្នង
• របើកដំបូលសាលារៀន ៤១អគារ ដូលរលំក្យូសនិងតូបលក់ដូរ ២៦តូប អគាររដ្ឋបាល កុដិនិងព្រះវិហារ ១៨កន្លែង
• អគារស្នាក់នៅរបស់គ្រូបង្រៀន ២ខ្នង អគារកងទ័ពស្នាក់នៅ ៦កន្លែង បាក់រលំអង់តែនវិទ្យុទាក់ទង២ ដួលរលំរោងការនិងស្តង់ដំឡូង ១០កន្លែង រោងម៉ាស៊ីនកិនស្រូវ ២កន្លែង និងរលំបង្គោលភ្លើងនិងសូឡា ៧៩បង្គោល
• ដួលរលំដើមឈើប្រមាណ ១៥០ដើម នៅតាមបណ្តាខេត្តមួយចំនួន ខូចខាតចំការកៅស៊ូ ៥ហិកតា ដួលរលំដើមចេក ២.៧៥០ដើម និងដើមមៀននិងតាង៉ែន ៦៧ដើម
-នៅរាជធានីភ្នំពេញរលំដើមឈើ ខូចខាតរថយន្ត ២គ្រឿង និងម៉ូតូ ១០គ្រឿង
-លិចទូកត្នោតលង់ទឹកស្លាប់ ៤នាក់(ក្មេង៣) រងគ្រោះស្លាប់ ៩នាក់ និងរងរបួស ៣១នាក់។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានលើកឡើងពីស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់ នៅខែឧសភា កម្ពុជាបានទទួលរងនូវឥទ្ធិពលអែនសូ ១០០ភាគរយ ហើយចាប់ពីខែមិថុនា រហូតដល់ខែកញ្ញានេះ បាតុភូតឡានីញ៉ា មានការកើនឡើងរហូតដល់ ៣០ភាគរយ ដែលលក្ខណៈបែបនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនក្នុងកម្រិតពីមធ្យមទៅច្រើននៅផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ រួមទាំងនៅក្នុងភូមិសាស្ត្ររបស់កម្ពុជា។ទេសរដ្ឋមន្រ្តីបានបន្តថា រួមជាមួយនិងបរិមាណទឹកដែលហូរធ្លាក់ពីប្រទេសជិតខាង បានធ្វើឱ្យស្ទឹង ទន្លេ មួយចំនួនមានទឹកពេញព្រៀបក្នុងកម្រិតកម្ពស់ប្រុងប្រយ័ត្ន ដូចជានៅស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទន្លសេសាន និងទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង ទន្លេស្រែពក ក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ស្ទឹងសង្កែ ខេត្តបាត់ដំបង ស្ទឹងក្រឡាញ់ និងស្ទឹងជីក្រែង ខេត្តសៀមរាប និងស្ទឹងប៉ៃលិន ខេត្តប៉ៃលិន ជាដើម។
ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថាទឹកទន្លេមេគង្គឆ្នាំនេះ មានចលនាឡើងចុះចំនួន៣ដង ហើយការឡើងលើកទី៣ ក្នុងខែកញ្ញា កម្ពស់ទឹកនៅតាមស្ថានីយ៍ជលសាស្ត្រ ក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម បានឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន និងមានកម្រិតកម្ពស់ខ្ពស់ជាងឆ្នាំ២០២៤ និងខ្ពស់ជាងកម្រិតកម្ពស់នៃការព្យាករណ៍ របស់ក្រសួងជំនាញ ដែលមានកម្ពស់ត្រឹម ៩,០៥ម៉េត្រ នៅស្ថានីយ៍ជលសាស្ត្របាសាក់ចតុមុខ ដែលក្នុងនេះត្រឹមថ្ងៃទី៣០ ខែកញ្ញា កម្រិតកម្ពស់ទឹកឡើងដល់ ៩,២៦ម៉ែត្រ ហើយក៏បង្កឱ្យមានការលិចលង់ផ្ទះសំបែង និងដីស្រែចំការ នៅតាមបណ្តាខេត្តតាមដងទន្លេ។ទេសរដ្ឋមន្រ្តីគន់ គីម បានបន្តថាការឆ្លើយតបសង្គ្រោះបន្ទាន់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងប្រតិបត្តិការរុករកនិងសង្គ្រោះទាំង១៦កងបានចុះពិនិត្យ និងអន្តរាគមន៍ក្នុងការជម្លៀសប្រជាជននៅតាមតំបន់លិចលង់ធ្ងន់ធ្ងរមកស្នាក់នៅតាមទីទួលសុវត្ថិភាព ដែលបានរៀបចំបម្រុងទុក និងធ្វើការរៀបចំសណ្តាប់ធ្នាប់ រួមនិងការថែរក្សាអនាម័យ ជាពិសេសជនចាស់ជរា ជនមានពិការភាព ស្ត្រី និងកុមារ។