ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ប្រគេនបច្ច័យ ទានវស្សានឹងគ្រឿងឧបភោគដល់ព្រះសង្ឃចាំព្រះវស្សាវត្តចំនួន១៨វត្ត ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

កាលពីថ្ងៃទី១៣ខែកក្តដាឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឩត្តរមានជ័យរួមទាំងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អបដំណើដោយអ្នកឩកញ៉ា លឹម ហេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនបច្ច័យ ទានវស្សានឹងគ្រឿងឧបភោគដល់ព្រះសង្ឃចាំព្រះវស្សាក្នុងវត្តចំនួន១៨វត្ត នៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
គណៈកម្មាការអាចារ្យទាំង១៨វត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជានិច្ចជាកាលរៀងរាល់ឆ្នាំ ទេសរដ្ឋមន្ត្រីនិងក្រុមការងារចុះជួយខេត្តតែងតែបានយកទ័យទាននិងកគ្រឿងបរិភោគ ឧបភោគ និងបច្ច័យជាថវិការមកប្រគេនដល់ព្រះសង្ឃ និងពុទ្ធិបរិស័ទចំណុៈជើងវត្តជិតឆ្ងាយផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី គណៈកម្មាអាចារ្យវត្តនាឳកាសទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា ទានព្រះវស្សា និងតេយ្យទានគ្រឿងបរិក្ខារទាំងអស់នេះ គឺបានមកពីការចូលរួមរបស់ក្រុមការងារថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តគឺបានប្រគេនជូនព្រះសង្ឃចំនួន១៨វត្ត នៅខេត្តឧត្តរមានជ័យទាំងមូល។
ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម បានលើកឡើងថា ចំពោះការចូលវស្សា ជារៀងរាល់ឆ្នាំគឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សា នារដូវភ្លៀង ដែល ប្រជាពលរដ្ឋ ក៏ដូច ជាព្រះសង្ឃលំបា ក ក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ព្រះពុ ទ្ធ ជាម្ចា ស់ បា នត្រាស់ដាក់ឱ្យភិក្ខុសង្ឃទាំងឡាយចូលវស្សារយៈពេល៣ខែ ដើម្បីសិក្សារៀន សូត្រ ព្រះ ធម៌ ហើយ ពុទ្ធ បរិស័ ទ ជាអ្នក ទំនុក បម្រុងព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សា៣ខែនេះ។ នៅរដូវចូល វស្សា គឺជាពេល វេលា ដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួន នៅក្នុងថេរ វេលា នេះ ព្រះសង្ឃ មិនត្រូវ និមន្តទៅណាឆ្ងាយនោះទេ អ្វីដែលសំខាន់មួយទៀត ដែលព្រះពុទ្ធដាក់ វិន័យសម្រាប់ ព្រះសង្ឃ នៅ ក្នុងពេលចូលព្រះវស្សានេះ គឺហាមដាច់ខាតមិនឱ្យនិមន្ត ចេញឆ្ងាយ ពីវត្តហួស ពី ៧ថ្ងៃនោះឡើយ។
ទេសរដ្ឋមន្តី្របានរំលឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោម ការ ដឹក នាំ របស់ សម្តេ ចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្តេ ច តេ ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋ ម ន្រ្តីនៃកម្ពុជា បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា បាធ្វើអោយបងប្អូន ប្រជាជន យើង បាន វិល ត្រឡប់ មក រ ស់ នៅ ជួបជុំក្រុមគ្រួសារឡើងវិញ ប្រកប ដោយ សេចក្តី សោម នស្ស រីក រាយ គ្រប់គ្នា។
នៅ ពេលនោះពិ ត មែន តែយើង នៅមាន សុខភាព ទ្រុឌ ទ្រោម ស្គម ស្គាំង និងមានជំងឺ ដង្កា ត់ គ្រប់ ប្រភេទក៏ដោយ ក៏យើង ទាំងអស់ គ្នា ខិ ត ខំ ប្រឹងប្រែង យ៉ាង អ ស់ ពីកម្លាំង កាយ ចិត្ត ធ្វើការប្រមែល ប្រមូល ធន ធា ន នៅ សេសសល់ ដើម្បីរួ ម គ្នា កសា ង ឡើងវិញ នូវ ខឿនសេដ្ឋកិច្ច សង្គម កិ ច្ច វប្បធម៌ និង សាសនា ដែល ត្រូវ បាន បំផ្លិចបំផ្លា ញ ដល់ កម្រិតសូន្យ ។ ជាភ័ព្វ សំណាងក្រោមកិ ច្ច ដឹកនាំ ប្រកប ដោយ គតិ បណ្ឌិ ត របស់ ស ម្តេ ច តេ ជោ ហ៊ុន សែន ហេដ្ឋារចនា សម្ព័ន្ធ រូបវ័ន្ត ទាំង ផ្នែក អាណាចក្រ និងពុទ្ធចក្រ ដូចជា ផ្លូវ ថ្ន ល់ ស្ពាន ទំន ប់ ទឹក ប្រឡាយ សាលា រៀន មន្ទីរពេទ្យ ស្រះ ទឹក អណ្តូ ងទឹក ព្រះវិហារ ឧបដា្ឋន សាលា សេនា ស នៈ និងពិធីសាសនានា ត្រូវបាន អភិវឌ្ឍន៍ឡើង វិញ យ៉ាងឆាប់រហ័ស គួរ នឹក ស្មា ន ពុំដល់ ពិសេស ព្រះពុ ទ្ធ សាសនា ត្រូវ បាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ ថា ជា «សា សនា របស់ រដ្ឋ»។
លើស ពី នេះ វិស័យ ពុទ្ធិកសិក្សា ក៏មា ន ការ រីក ចម្រើនជា បន្តបន្ទា ប់ ដោយសព្វថ្ងៃយើ ង មាន សាលា ធ ម្ម វិន័យ ចា ប់ តាំង ពី ថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក និងសាលា ពុទ្ធិក សិក្សា បឋមសិក្សា រហូត ដល់ ពុទ្ធិកវិទ្យាល័យ និងមាន ពុទ្ធិក សាកល វិ ទ្យាល័យ ថែមទៀតផងប្រការទាំងនេះ បញ្ជា ក់យ៉ាងច្បាស់ពីការយក ចិត្ត ទុ ក ដាក់ របស់ រាជរដ្ឋាភិបាល ក្នុងការ គាំទ្រគាំពារ និ ង ឧបត្ថម្ភគ្រប់បែបយ៉ាងដល់ពុទ្ធសាសនិក និងព្រះតេជគុណ ព្រថេ រានុ ត្ថេ រៈ គ្រប់ព្រះអង្គ។បន្ទាប់មកទេសរដ្ឋមន្ត្រីប្រធានក្រុមការងារនិងគណៈប្រតិភូបានប្រគេនបច្ច័យសម្រាប់ទាំង១៨វត្តចំនួនសរុបមាន ១៨ ០០០ ០០០ រៀល(ដប់ប្រាំបីលានរៀល)និងប្រគេនបច្ច័យព្រះចៅអធិការវត្ត១៨ សរុបបច្ច័យចំនួន១ ៨០០ ០០០ រៀល(មួយលានប្រាំបីសែនរៀល)សម្រាប់បច្ច័យព្រះសង្ឃវត្តអន្លង់វែង ចំនួន ៤០ អង្គ ស្មើ ២ ០០០ ០០០រៀលរួមទាំងថវិការជូនយាយជី តាជី ១០៥០ នាក់ ១នាក់=២០០០០៛ ស្មើ ២១ ០០០ ០០០ រៀលផងដែរ។