ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ជំរុញអោយមន្រ្តីថ្នាក់ជាតិនិងក្រសួងពាក់ព័ន្ធបន្តលើការងារគ្រប់គ្រងគ្រោះមហន្តរាយដល់ថ្នាក់ក្រោមជាតិបន្ថែមទៀត ក្នុងរបាយការណ៍ ឆមាសទី១និងទិសដៅឆមាសទី២ ឆ្នាំ២០២៥

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំពិនិត្យលើរបៀបវរៈចំនួនពីរ រួមមាន ទី១ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ានឆ្នាំ២០២៥ និងទី២ កិច្ចប្រជុំពិនិត្យបូកសរុបការងារឆមាសទី១ និងស្តាប់របាយការណ៍សកម្មភាពការងារ។
កិច្ចប្រជុំព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២ គ.ជ.គ.ម, ឯកឧត្តម អនុប្រធាន គ.ជ.គ.ម, ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តម អគ្គលេខាធិការរង, លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តម គីម វីរៈ អគ្គលេខាធិកា(គ.ជ.គ.ម)បានអានរបាយការណ៍ស្ថានភាពទូទៅនៃគ្រោះមហន្តរាយគ្រោះមហន្តរាយធម្មជាតិនៅកម្ពុជាថា ចាប់តាំងពីសប្តាហ៍ទី២ នៃខែឧសភា រួមជាមួយការទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី និងសម្ពាធទាប ក្នុងខែមិថុនា ដែលបង្កឱ្យមានភ្លៀងថ្នាក់ក្នុងបរិមាណច្រើននៅតាមភូមិសាស្ត្រមួយចំនួន និងបានបង្កឱ្យមានជំនន់រហ័សលិចលង់ក្នុងកម្រិតតិចតួចនៅតាមបណ្តាខេត្ត ភាគពាយ័ព្យ ភាគឦសាន និងតំបន់ភាគខាងជើង។មូលដ្ឋានរងគ្រោះ៖លិចបរិវេនផ្ទះ ១៥៨ខ្នង បាក់ផ្ទះ១ខ្នងចូលក្នុងទឹក លិចស្រូវ(៧ខេត្ត) ៩.៥៥៧ ហិកតា និងខូចខាត ២.១០១ ហិកតា បាក់ដាច់ផ្លូវលំ ៥កន្លែង លិចស្ពាន៣ និងខូចខាត ២កន្លែងរងគ្រោះស្លាប់២នាក់ (ស្រី១)សរុបរួមក្នុង១៤ខេត្ត មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ ស្ទឹងត្រែង កោះកុង កណ្តាល ពោធិ៍សាត់ ព្រះសីហនុ កំពង់ចាម តាកែវ និងខេត្តព្រៃវែង ។ឯកឧត្តមបន្តថាខ្យល់កន្ត្រាក់ព្យុះទីមួយក្នុងតំបន់ដែលបានកើតឡើង ចំនួន ១៩០លើក នៅមូលដ្ឋានរាជធានី ខេត្ត រងគ្រោះរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ខ្នងរបើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ ២១ អគារដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព ៤កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង ១ និងរងថ្នាក់រន្ទះបាញ់កើតមានចំនួន ៦៨លើក នៅមូលដ្ឋានខេត្តចំនួន ២០ផងដែរ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានគោតសរសើរនិងវាយតម្លៃខ្ពស់ដល់មន្រ្តីក្រោមឱវាទនិងដៃគូរពាក់ព័ន្ធនានា ក្នុងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង ស្ថាប័នជំនាញ ក្នុងការត្រៀមរៀបចំ និងការអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ និងបញ្ហាតានតឹងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលអាចកើតមានក្នុងរដូវវស្សាខាងមុខ។ទេសរដ្ឋមន្រ្តីគន់ គីមបន្តថាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យការរៀបចំ និងបញ្ហាប្រឈមនៅតាមមូលដ្ឋាននីមួយៗ សម្រាប់ការឆ្លើយតបក្នុងហេតុការណ៍គ្រោះមហន្តរាយ។ ត្រួតពិនិត្យលើការអនុវត្ត ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨បន្តទៀត។ទេសរដ្ឋមន្រ្តីគន់ គីមបានអោយដឹងថាក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦កង ក្នុងការហ្វឹកហ្វឺនបំប៉នជំនាញជួយសង្គ្រោះ ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នថ្នាក់តំបន់អាស៊ាន ២០២៥ និងការត្រៀមអន្តរាគមន៍ជួយសង្គ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយ ។ពង្រឹងសមត្ថភាព និងលទ្ធភាពនៃការឆ្លើយតប និងផ្តល់អំណោយសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា អង្គការដៃគូ និងវិស័យឯកជន។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីលើកឡើងពីការរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ និងពិនិត្យលទ្ធភាពសម្រាប់កិច្ចសហការក្នុងការរៀបចំវេទិកា ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌសហប្រជាជាតិ និងអន្តរជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌការងារសេនដាយ ២០១៥-២០៣០។
និងត្រៀមរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នអាស៊ានឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដា និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ នៅក្នុងខែតុលាឆ្នាំ២០២៥ខាងមុខនេះ។