ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញជាគណៈអធិបតីសំណេះសំណាល សួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថ ខេត្តតាកែវ និងតំបន់ប្រតិបត្តិការសឹករងតាកែវ

តាកែវ ៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥

ឯកឧត្ដម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាគណអធិបតីក្នុងពិធី សំណេះសំណាល សួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថតាកែវ និងតំបន់ប្រតិបត្តិការសឹករងតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ ឯកឧត្ដម លោកជំទាវ ជាប្រតិភូអម នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងតាកែវ។

ក្នុងពិធីនោះដែរ ឯកឧត្ដម សុខ ពុទ្ធិវុធ បាននាំយកឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់អង្គភាពទាំងពីរសរុបដូចខាងក្រោម៖

១-ពងមាន់ចំនួន ៥,០០០គ្រាប់

២-ផ្លែដូងខ្ចីចំនួ ២,០០០ផ្លែ

៣-Super Mil Tea ចំនួន១២០កញ្ចប់

៤-នំកញ្ចប់ចំនួន ៥៤០កញ្ចប់

៥-គុយទាវ ឈីលី ចំនួន ៣៦០កញ្ចប់

៦-ប្រហិតចំនួន ២០០គ.ក

៧-ត្រីងៀតចំនួន ៦០០គ.ក

៨-សាច់ក្រកចំនួន ៦០០គ.ក។

នាឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ សេង មហា កងរាជអាវុធហត្ថខេត្ត និងលោកឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានថ្លែងអំណរគុណ និងគោរពជូនពរឯកឧត្ដម សុខ ពុទ្ធិវុធ និងក្រុមការងារ ទទួលបាន សេចក្ដីសុខ សេចក្ដីចម្រើន សុខសុភមង្គលក្រុមគ្រួសារ សុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងការធ្វើដំណើរប្រកបដោយសុខសវត្ថិភាព។