ឯកឧត្ដម រស់ ថាន់សន រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីការងារកែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដែលពាក់ព័ន្ធនឹងផែនការ និងការធ្វើប្រតិភូកម្ម,

(ភ្នំពេញ)៖ ឯកឧត្ដម រស់ ថាន់សន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងជា អនុប្រធានប្រចាំការគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញស្តីពីការងារកែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដែលពាក់ព័ន្ធនឹងផែនការ និងការធ្វើប្រតិភូកម្ម។
បទបង្ហាញរបស់ ឯកឧត្ដម រស់ ថាន់សន ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដំណើរការនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន សម្រាប់ថ្ងៃទី២ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕