ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញដឹកនាំគណៈប្រតិភូខេត្តឧត្តរមានជ័យ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពល តូចអន្តរាគមន៍លេខ៦នៅគេហដ្ឋានភូមិថ្នល់កែងឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត បានបង្ហាញក្ដីក្តុកក្តួល រំជួលចិត្ត និងសោកស្តាយឥតឧបមាដោយទទួលដំណឹងថា លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កងទ័ពជើងគោក បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៧រោច ខែ អាសាឍឆ្នាំម្សាញ់ សប្ដស័កព.ស.២៥៦៩ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៧នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ ក្នុងវេលាប្រកបដោយសមាន ទុក្ខដ៏ក្រៀមក្រំនេះ សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជានាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចធម៌យ៉ាងជ្រាលជ្រៅបំផុត ជួយគ្នានោះផងដែរ ឯកឧត្តមក៏បានចូលរួមថវិកា ចាការចូលរួមរំលែកទុក្ខជា មួយលោកស្រី ភាវ សុខា និងក្រុមគ្រួសារផងដែរ ចំពោះមរណៈភាពលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ផងដែរឯកឧត្តមបន្ត ថា ការបាត់បង់ ឧត្តមសេនីយ៍ទោ ឈុំ ខេង គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ហើយក៏ជាការបាត់បង់មេបញ្ជាការដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងជាឥស្សរជនឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបមី ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។
ឯកឧត្តម អភិបាលខេត្ត ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ទោ ឈុំ ខេង សូមឲ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសេចក្ដីគោរព