លោកបណ្ឌិត ភីតថឺ លី ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហានឈរជើង នៃបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ យេាធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៥ លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន ព្រមទាំងលោកស្រី ឆាយ លីណា រួមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាល និង សួរសុខទុក្ខជាមួយនាយទាហាន នៃបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ យេាធភូមិភាគទី៤ ក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន បានមានប្រសាសន៍សួរទុក្ខ ជាមួយនាយទាហាន និងសូមថ្លែងអំណរគុណ ការកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាង ធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិរបស់យើង ជៀសផុតពីការឈ្លានពានពីប្រទេសជិតខាង។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ភីតថឺ លី ព្រមទាំងលោកស្រី ឆាយ លីណា រួមទាំងក្រុមគ្រួសារ បាននាំយកអំណោយជា ថវិកានិងសម្ភារៈមួុចំនួន ចែកជូនវីរៈកងទ័ព ក្នុងនោរួមមានថវិកា៤លានរៀល ទឹកសុទ្ធ100កេះ អង្ករ10តោន ត្រីខ100កេះ។ ដែលនេះជាការចូលរួមចំណែកក្នុងការលើកទឹកចិត្ត និងចង់ ដឹងពីសុខទុក្ខ របស់វីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ តាម ព្រំដែនកម្ពុជា-ថៃ នាតំបន់ប្រតិបត្តិការសឹករង ខេត្ត ឧត្តរមានជ័យ។

លោកបណ្ឌិត ភីតថឺ លី ក៏បានផ្តាំផ្ញើដល់បងប្អូននាយទាហាន និង កងការពារព្រំដែនទាំងអស់ ថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីឲបានខ្ជាប់ខ្ជួនក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បី សេចក្តីសុខក្សេមក្សាន្ត របស់ប្រទេសជាតិយើង និងសូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយមិនឲ្យប្រទេស ឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ព្រោះកម្ពុជា មានសុឆន្ទៈ និងគោលនយោបាយច្បាស់លាស់ក្នុងការបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយជាព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ប្រជាពលរដ្ឋនៅ ជាប់ព្រំដែន គឺជាអាទិភាពចម្បងនៃយុទ្ធសាស្រ្តការពារព្រំដែនរបស់កម្ពុជា៕