ឯកឧត្ដម ឌឿន សុវណ្ណ អញ្ជើញប្រគល់អំណាយជូនបញ្ជាការដ្ឋានទ័ពពិសេស ប្រចាំទិសព្រះវិហារ

នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ឌឿន សុវណ្ណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណាយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនជូនបញ្ជាការដ្ឋានទ័ពពិសេស ប្រចាំទិសព្រះវិហារ ចំណុះ កងទ័ពជើងគោក ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដី អធិបតេយ្យភាពរបស់កម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូន បញ្ជាការដ្ឋានទ័ពពិសេស ប្រចាំទិសព្រះវិហារ នាពេលនេះមានការចូលរួមផងដែរពី លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ទីប្រឹក្សាក្រសួងមហាផ្ទៃ , ឧកញ៉ា វណ្ណា សុីនេ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ និងជាការដឹងគុណចំពោះភាពអង់អាចក្លាហានរបស់វិរកងទ័ពដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន និងហានពលីគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិពីការឈ្លានពានរបស់សំណាក់កងទ័ពថៃនាពេលកន្លងមក។

សូមជម្រាបជូនថា អំណោយដែល ឯកឧត្ដម ឌឿន សុវណ្ណ បានប្រគល់ជូនបញ្ជាការដ្ឋានទ័ពពិសេស នៅពេលនេះរួមមាន ម្ស៉ៅសាប៊ូ ចំនួន៥០០កេស, ទឹកសុទ្ធចំនួន ២០០កេស និង នំចំនួន២៣កេសធំ ស្មើរនឹង ៥៥២ប្រអប់ ព្រមទាំងថវិកាមួយចំនួនផងដែរ៕