ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ដឹកនាំ​ការ​ដេីរ​រួម​គ្នា​​ ដេីម្បី​ពង្រឹង​សាមគ្គី​ភាព​ ប្រសិទ្ធភាព​ការងារ​ និង​បង្កេីន​ភាព​សុខដុមរមនា​ ក្នុង​ស្ថាប័ន​អាជ្ញាធរ​មីន

(សៀមរាប​)​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ដឹកនាំថ្នាក់​ដឹកនាំ​ ​មន្រ្ដី​-បុគ្គលិក​អាជ្ញាធរ​មីន​ ​ដេីរ​រួមគ្នាក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ខេត្ត​សៀមរាប​ ។ ការ​ដេីរ​រួមគ្នា​នេះ​ ​ក្នុង​គោលបំណង​​ពង្រឹង​សាមគ្គី​ភាព​ ពង្រឹង​ប្រសិទ្ធភាព​ការងារ​ ពង្រឹង​ស្មារតី​ការងារ​ជា​ក្រុម​ បង្កេីន​ភាព​ស្និទ្ធស្នាល​ និង​បង្កេីន​​ភាព​សុខដុមរមនា​ ក្នុង​ស្ថាប័ន​អាជ្ញាធរ​មីន។ 

ការ​ដេីរ​រួមគ្នា​នេះ​របស់​ថ្នាក់​ដឹកនាំ​ មន្ត្រី​ បុគ្គលិក​អាជ្ញាធរ​មីន​ មិន​គ្រាន់​តែ​ជា​ការ​ជួប​ជុំ​ និង​ប្រមូល​ផ្ដុំ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​សម្តែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ ដេីម្បី​ឈានទៅ​សម្រេចគោលដៅ​ក្នុង​វិស័យ​សកម្មភាព​មីន សម្រាប់​ឆ្នាំ​២០២៦​ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ រហូត​ដល់​កម្ពុជា​អាច​សម្រេច​គោលដៅ​របស់​ខ្លូន​ គ្មាន​ផលប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​។