ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ស្វាគមន៍អ្នកសារព័ត៌មានក្មុងដំណើរទស្សនកិច្ចសារព័ត៌មានស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) Press Tour)  ទៅកាន់ខេត្តព្រះសីហនុ !

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ស្ថានទូតជប៉ុន និងការិយាល័យ JICAប្រចាំនៅកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) Press Tour) ទៅកាន់ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមុនចេញដំណើរ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីបើកកម្មវិធីទស្សនៈកិច្ចអ្នកសារពត៌មានស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) Press Tour)  ថា៖ ODA Press Tour លើកនេះនឹងរួមបញ្ចូលដំណើរទស្សនកិច្ចទៅកាន់ទីតាំងនានាដូចជាកំពង់ផ ក្រុងព្រះសីហនុ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជាដើម ដើម្បីឲ្យលោកអ្នកបានឃើញដោយ ផ្ទាល់នូវសមទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន។ កំពង់ផែក្រុងព្រះសីហនុគឺជាកំពង់ ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលត្រូវបានអភិវឌ្ឍតាមរយៈការគាំទ្រពីប្រទេសជប៉ុន និង បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលឡូជីស្ទិក។ ឆ្នាំនេះគឺជាខួបលើកទី ៣០ នៃការអភិវឌ្ឍន៍កំពង់ផែនេះជាមួយកិច្ចសហប្រតិបត្តិការរបស់ជប៉ុន។ ជាងនេះទៅទៀត រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការ អភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាតក្រោមការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសជប៉ុន។

ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ឬ ODA បាន ចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការក លម្អសេវាសាធារណៈជាដើម។កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាជន ៕