ឧត្តមសេនីយ៏ឯក​ យិន​ ចន្ទ័ធួននិងភរិយា​ ព្រមទាំងក្រុមគ្រួសារ​ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ទៅប្រគល់ជូនកងទ័ពទិសសមរភូមិមុខ​ ប្រាសាទព្រះវិហារ

ដោយមានបទបញ្ជាដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៏​ហ៊ុយ​ ពិសិដ្ឋ​ រដ្ឋលេខាធិការក្រសួងការពារជាតិ!ឧត្តមសេនីយ៏ឯក​ យិន​ ចន្ទ័ធួននិងភរិយា​ ព្រមទាំងក្រុមគ្រួសារ​ បាននាំយកសម្ភារ:​ បរិក្ខា​ សាច់ជ្រូក​ សាច់គោ​ ត្រីងៀត​ សាច់ក្រក​ មីជាតិយេីង​ ភួយ​ និងថវិកា​ លោកជំទាវ​ អស់លោក​ លោកស្រី​ ជាសប្បុរសជន​ និងក្រុមគ្រួសារ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ទៅប្រគល់ជូនទិសសមរភូមិមុខ​ ប្រាសាទព្រះវិហារនៅថ្ងៃពុធទី១១ខែមិថុនាឆ្នាំ២០២៥។

ឧត្តមសេនីយ៏ឯក​ យិន​ ចន្ទ័ធួនព្រមទាំងក្រុមគ្រួសារ​ ​បាននាំយក​នូវ​ សម្ភារ:​ បរិក្ខា​ សាច់ជ្រូក​ សាច់គោ​ សាច់ក្រក​ ត្រីងៀត​ ភួយ​ មីជាតិយេីង និងថវិកា​ របស់លោកជំទាវ​ លោក​ លោកស្រី​ សប្បុរសជន​ ព្រមទាំងក្រុមគ្រួសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅប្រគល់​ជូនដល់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត​ ហុីង​ ប៊ុនហៀង អគ្គមេបញ្ជាការង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅទិសប្រាសាទព្រះវិហារ​។

ក្នុងនោះឯកឧត្តម​ នាយឧត្តមសេនីយ៏​ កិត្តិសង្គហបណ្ឌិត​ ហុីង​ ប៊ុនហៀង​ សូមថ្លែងអំណរគុណ​ ដល់ក្រុមប្រតិភូដែលដឹកនាំដោយ​ ឧត្តមសេនីយ៏ឯក​ យិន​ ចន្ទ័ធួននិងភរិយា​ ព្រមទាំងក្រុមគ្រួសារ​ បានឆ្លៀតពេលមកកាន់ទីបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ ប្រចាំការទិសប្រាសាទព្រះវិហារ​ នាពេលនេះ​ និងសូមជូនពរប្រតិភូទាំងអស់សូមជួបប្រសព្ធនូវពុទ្ធពរទាំងឡាយបួនប្រការគឺ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ​ ៕និងសូមអោយមានសុខសុវត្តិភាពតាមផ្លូវទាំងទៅទាំងមក​ សូមអរគុណ។

ឯកឧត្តម​ នាយឧត្តមសេនីយ៏​ កិត្តិសង្គហបណ្ឌិត​ ហុីង​ ប៊ុនហៀង​ បានបញ្ជាក់ថា:មកដល់ពេលនេះនៅតាមបន្ទាត់ព្រុំដែន​ កម្ពុជា.ថៃ​ ពុំទាន់មានសកម្មភាពអ្វីគួរអោយកត់សំគាល់ទេ។

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot

 

Screenshot
Screenshot