ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ ព្រឹត្តិការណ៍ប្រកួតវោហាកោសល្យយ៉ាងស្រួចស្រាលបានផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងApp NoDrug ដល់និស្សិត។

ខេត្តកំពង់ចាម : ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ព្រឹត្តិការណ៍ «ប្រកួតវោហាកោសល្យ» បានផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន, App NoDrug , App NoDrug ដល់និស្សិតដែលជាទំពាំងស្នងឬស្សី ក្នុងកម្មវិធីប្រកួតវោហាកោសល្យរបស់និស្សិតនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កាលពីថ្ងៃទី​៣០ ខែកក្កដាឆ្នាំ ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជាង២០០នាក់។

ក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក  លឹម តុងហួត បានថ្លែងកោតសសើរដល់គ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការរៀបចំការប្រកួតឱ្យទទួលបានជោគជ័យហើយនិស្សិតទាំងអស់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ពីការប្រើប្រាស់App NoDrug យ៉ាងច្បាស់។ លោកមានប្រសាសន៍ថា៖«ពួកគាត់អាចជាសកម្មជនថ្មីចូលរួមជួយដល់ការងារផ្សព្វផ្សាយ អប់រំ ” ខ្ញុំនិងអ្នក យើងទាំងអស់គ្នារួមគ្នាប្រឆាំងគ្រឿងញៀន សហគមន៍យើងនឹងមានសុវត្ថិភាព»។

ចំណែកលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានថ្លែងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធពិសេសនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលបានខិតខំប្រកបដោយមនសិកាមោះមុត ស្រឡាញ់សង្គម ជួយសង្គម តាមរយ:ការការប្រកួតយ៉ាងស្រួចស្រាល ការងារជាក្រុមចូលរួមឆ្លើយតបបាននូវប្រធានបទទាំងបី៣ គឺ ១.យុវជន និងនិស្សិតជាកម្លាំងស្នូលក្នុងការកសាងសង្គមគ្មានគ្រឿងញៀន២. បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ជាពិសេស App NoDrug ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន ៣.ការចូលរួមពីគ្រួសារ សាលារៀន សហគមន៍ និងសង្គមទាំងមូល គឺជាកត្តាសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀ និងសូមយកចំណេះដឹងដែលទទួលបាននេះទៅផ្សព្វផ្សាយបន្តដើម្បីរួមគ្នាកសាងបាននូវសហគមន៍គ្មានគ្រឿងញៀន ពោរពេញដោយភាពសុខដុមរមនា ៕