ឧត្តមសេនីយ៍ឯក លឹម តុងហួត: ចំណេះដឹងពិធីការទូតនិងទំនាក់ទំនងអន្តរជាតិ គឺសំខាន់ចាំបាច់ដែលមន្ត្រីគួរត្រូវចេះនិងដឹង “ការទូតដោយសេចក្តីថ្លៃថ្នូរ គឺជាសិល្បៈនៃសន្តិភាព”

រាជធានីភ្នំពេញ:ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះពេលដែលលោកចូលបើកពីធីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងពិធីការទូតនិងទំនាក់ទំនងអន្តរជាតិរវាងមន្ត្រីដែលទទួលបានការបណ្ដុះបណ្ដាលជំនាញនេះ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថាចំណេះដឹងពិធីការទូតនិងទំនាក់ទំនងអន្តរជាតិគឺជាចំណេះដឹងចាំបាច់ដែលមន្ត្រីគួរត្រូវចេះនិងដឹង ព្រោះបានយល់ដឹងពីគោលនយោបាយនានា យន្តការអង្គការអន្តរជាតិធំៗ ក៏ដូចជាការត្រៀមខ្លួនយល់ដឹងពីពិធីការទូតទូទៅ របៀបរបប អតិថិវិន័យក្នុងកិច្ចកាទំនាក់ទំនង ការងាររៀបចំកន្លែងកិច្ចប្រជុំផ្លូវការនានា ការបដិសណ្ឋារកិច្ចភ្ញៀវ ។ល។ ផ្តល់អត្ថប្រយោជន៍ដល់មន្រ្តីក្នុងការបំពេញការងារប្រកបដោយកិត្តិយស កិត្យានុភាព សេចក្តីថ្លៃថ្នូរ ស្របតាមពាក្យស្លោក “ការទូតដោយសេចក្តីថ្លៃថ្នូរ គឺជាសិល្បៈនៃសន្តិភាព”។
លោក អៀក សុខណា មន្រ្តីបានទៅទទួលការបណ្ដុះបណ្ដាលផ្ទាល់បានធ្វើការចែករំលែកលើប្រធានបទចំនួន ៤ មាន :
ទីមួយ.ប្រវត្តិ និងគោលនយោបាយការបរទេសកម្ពុជា ។
ទីពីរ. យន្តការរបស់សហភាពអឺរ៉ុប អាស៊ាន និង អង្គការសហប្រជាជាតិ។
ទីបី. ពិធីការទូត និងទំនាក់ទំនងអន្តរជាតិ ។
ទីបួន.ការរៀបចំកម្មវិធីនានា និង អតិថិវិន័យ ។