ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ កីឡានាំមកនូវសុខភាព សាមគ្គីភាព ចៀសឆ្ងាយពីអំពើអបាយគ្រឿងញៀននិងឧក្រិដ្ឋកម្ម។

រាជធានីភ្នំពេញ:ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែលលោករួមជាមួយនឹងលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី LOLC បើកព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ អិលអូអិលស៊ី សម្រាប់ឆ្នាំ ២០២៥ ក្របខណ្ឌ អិលអូអិលស៊ី ទូទាំងប្រទេស នៅមជ្ឈមណ្ឌលកីឡា AUPP (ឫស្សីកែវ)។
លោក សុខ វឿន បានមានប្រសាសន៍ទៅកាន់ក្រុមប្រកួតដែលមកពីភូមិភាគរាជធានីភ្នំពេញនិងភូមិភាគសៀមរាបថា ការប្រកួតនេះគឺធ្វើឡើងក្នុងគោលបំណងឲ្យបុគ្គលិក អិលអូអិលស៊ី ទាំងអស់មានសុខភាពល្អ ស្មារតីគាំទ្រស្រលាញ់កីឡា ភាពជិតស្និត និងស្មារតីសាមគ្គីជាក្រុម រួមគ្នាធ្វើការដើម្បីរីកចម្រើនទៅមុខទាំងអស់គ្នា។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៍ប្រាប់ឲ្យដឹងដែរថាការប្រកួតកីឡាមានសារៈសំខាន់ខ្លាំងណាស់ហើយការចូលរួមលើកកម្ពស់វិស័យកីឡាគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូចដែរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC Cambodia Plc បានកំពុងលើកកម្ពស់នាពេលនេះ និងសូមសំណូមពរដល់វិស័យឯកជនទាំងអស់បំផុសឲ្យមានការចូលរួមលេងកីឡាទាំងអស់គ្នា “ប្រជាពលរដ្ឋម្នាក់កីឡាមួយប្រភេទ” ដើម្បីសុខភាពល្អ សាមគ្គីភាព ចៀសឆ្ងាយពីអំពើអបាយផ្សេងៗមានគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងបន្តរួមគ្នាប្រើApp NoDrug ដើម្បីចំណេះដឹងនិងរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ។ ទាញយក : https://nodrugsnacd.com/download_kh ។