អ្នកឧកញ៉ា យី រដ្ឋា នាំយកថវិការចំនួន ២០០លានរៀល ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា និងលោកគ្រូ-អ្នកគ្រូពេទ្យ ចំនួន ១៦៣នាក់ ព្រមទាំងបុក្គលិកចំនួន ៨៨៧នាក់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពកុមារ និងជួយសង្រ្គោះជីវិតកុមារ

ភ្នំពេញ ៖ឆ្លើយតបតាមការអំពាវនាវ ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពកុមារ និងជួយសង្រ្គោះជីវិតកុមារកម្ពុជា ដែលទទួលបានការស្រលាញ់ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា យី រដ្ឋា ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយជាថវិការ ចំនួន ២០០ លានរៀល ជូនដល់មន្ទីពេទ្យ គន្ធបុប្ផា និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ចំនួន១៦៣នាក់ ក្នុងម្នាក់ទទួលបានថវិការ ១០០ ០០០៛ (ដប់មុឺនរៀល) និងបុគ្គលិកទាំងអស់ចំនួន ៨៨៧នាក់ ក្នុងម្នាក់ទទួលបានថវិការ ៥០ ០០០៛ (ប្រាំមុឺនរៀល) ព្រមទាំងអ្នកជំងឺដែលសម្រាកព្យាបាលចំនួន ១ ៣០០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥០ ០០០ ៛ (ប្រាំមុឺរៀល) ផងដែរ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការចូលរួមធានានូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសសកម្ម សង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ដោយមិនគិតថ្លៃ។
លោកជំទាវអ្នកឧកញ៉ា យី រដ្ឋា លើកឡើងថា ការចូលរួមនូវថវិកានេះ គឺចង់បង្ហាញពីការអាណិតស្រឡាញ់ ចំពោះកុមារ ដែលគ្រួសាររបស់ពួកគេមានជីវភាពខ្វះខាត ហើយបានមករកសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ហើយក៏ជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងបង្កើនធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល កំពុងត្រូវការ ហើយកុមារនេះទៀតសោត គឺជាទំពាំងស្នងឫស្សី ដែលយើងម្នាក់ៗ ត្រូវតែគិតគូរពីសុខភាពរបស់ពួកគេ ។
អ្នកឧកញ៉ា បានបន្តថា មួយវិញទៀត នាពេលកន្លងមក មន្ទីរពេទ្យគន្ធបុប្ផា ក៏បានជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជារាប់មិនអស់ ហើយក្នុងនោះក៏មានវត្តមានកូនរបស់ អ្នកឧកញ៉ា ផងដែរ ហើយជាការតបស្នងសងគុណ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចលោកគ្រូ- អ្នកគ្រូពេទ្យ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ផងដែរ ។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត តំណាងឱ្យ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែង អំណរគុណយ៉ាងជ្រាលជូនចំពោះ អ្នកឧកញ៉ា យី រដ្ឋា ព្រមទាំងដែលតែងតែគិតគូ និងបានយកអំណោយនាពេលនេះ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព។