អ្នកស្រាវជ្រាវវេជ្ជសាស្រ្តបានបញ្ជាក់ថា៖ វ៉ាក់សាំងកូវីដ១៩ អាចជួយដល់អ្នកជំងឺមហារីកមួយចំនួនបាន ដើម្បីប្រឆាំងនឹង ជំងឺដុំសាច់

វ៉ាក់សាំងកូវីដ១៩ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតអាចផ្តល់នូវអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកជំងឺមហារីកមួយចំនួនដែរ ដែលធ្វើឱ្យប្រព័ន្ធការពាររបស់ពួកគេងើបឡើងវិញដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាដុំសាច់បាន។ អ្នកដែលមានជំងឺមហារីកសួត ឬមហារីកស្បែកកម្រិតខ្ពស់ដែលកំពុងប្រើថ្នាំ immunotherapy មួយចំនួនអាចបន្តរស់នៅបានយូរជាងមុន ប្រសិនបើពួកគេបានទទួលថថ្នាំប្រភេទវ៉ាក់សាំង Pfizer ឬ Moderna ក្នុងរយៈពេល១០០ថ្ងៃនៃការចាប់ផ្តើមការព្យាបាល នេះបើយោងតាមការស្រាវជ្រាវបឋមដែលត្រូវបានរាយការណ៍ក្នុងទិនានុប្បវត្តិ Nature កាលពីថ្ងៃពុធនេះ។ ហើយវាមិនពាក់ព័ន្ធនឹងការឆ្លងមេរោគនោះទេ។ ផ្ទុយទៅវិញម៉ូលេគុលដែលផ្តល់ថាមពលដល់វ៉ាក់សាំងជាក់លាក់ទាំងនោះ គឺមានប្រភេទ mRNA ហាក់ដូចជាជួយឱ្យប្រព័ន្ធភាពស៊ាំឆ្លើយតបកាន់តែប្រសើរឡើងចំពោះការព្យាបាលជំងឺមហារីកដំណាក់កាលចុងក្រោយ នេះជាការបញ្ជាក់របស់អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលមហារីក MD Anderson នៅហ៊ូស្តុន និងសាកលវិទ្យាល័យផ្លរីដា។ លោកវេជ្ជបណ្ឌិត Adam Grippin ជាអ្នកស្រាវជ្រាវឈានមុខគេនៃ MD Anderson បាននិយាយថាវ៉ាក់សាំងនេះ «ដើរតួនាទីដូចជាស៊ីរ៉ែនដើម្បីធ្វើឱ្យកោសិកាភាពស៊ាំកាន់តែសកម្មពាសពេញរាងកាយមនុស្សយើង»។ មន្ត្រីសុខាភិបាល Robert F. Kennedy Jr. បានដាក់ការសង្ស័យអំពីវ៉ាក់សាំង mRNA ដោយកាត់បន្ថយថវិកាចំនួន៥០០លានដុល្លារសម្រាប់ប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនលើវាដែរ។ ប៉ុន្តែក្រុមស្រាវជ្រាវនេះបានរកឃើញលទ្ធផលរបស់វាដោយសន្យាថា ពួកគេកំពុងរៀបចំការសិក្សាដ៏ហ្មត់ចត់បន្ថែមទៀតដើម្បីមើលឲ្យឃើញថាតើវ៉ាក់សាំង mRNA coronavirus គួរតែត្រូវបានផ្គូផ្គងជាមួយនឹងថ្នាំមហារីកដែលហៅថា checkpoint inhibitors ជាជំហានបណ្តោះអាសន្នមួយដែរឬទេ? ខណៈដែលមានការបង្កើតវ៉ាក់សាំង mRNA ថ្មីដើម្បីប្រើប្រាស់ក្នុងជំងឺមហារីកនោះ។ ប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អជារឿយៗត្រូវសម្លាប់កោសិកាមហារីកមុនពេលវាក្លាយជាការគំរាមកំហែងដល់មនុស្ស។ ប៉ុន្តែដុំសាច់ខ្លះគឺវាវិវត្តន៍ដើម្បីលាក់ខ្លួនពីការវាយប្រហារដោយប្រព័ន្ធភាពស៊ាំ។ ហើយ Checkpoint inhibitors អាចយកបញ្ហានោះចេញបាន តាមរយៈការព្យាបាលដ៏មានឥទ្ធិពលក្នុងពេលដំណើរការ ដែលជាធម្មតាកោសិកាភាពស៊ាំរបស់មនុស្សមួយចំនួននៅតែមិនស្គាល់ដុំសាច់ទាំងនោះនៅឡើយទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ