អ្នកសារព័ត៌មានជាតិអន្តរជាតិជាច្រើន រង់ចាំផ្ដិតយកទិដ្ឋភាពក្នុងកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ

គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។

ប៉ុន្តែកម្ពុជាមិនលើកយករបៀបវារៈអំពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី យកមកពីពិភាក្សានោះទេ ព្រោះរបៀបវារៈនេះត្រូវបានយកទៅតុលាការអន្តរជាតិ (ICJ) រួចរាល់ហើយ។