អ្នកវិទ្យាសាស្រ្តបង្ហាញរូបភាពផ្កាយរណបនៅមុន-ក្រោយពេលដែលទឹកជំនន់ដ៏ធំសម្បើបលេបត្របាក់ព្រំដែននេប៉ាល់-ចិន សម្លាប់មនុស្សកើនដល់៣៩០នាក់  

រូបភាពផ្កាយរណបប្រៀបធៀបស្ថានភាពព្រំដែននេប៉ាល់-ចិន មុននិងក្រោយថ្ងៃទី២៦ខែសីហានៃគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ បានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ដែលបណ្តាលមកពីទឹកជំនន់ដូចបាក់ទំនប់ភ្លាមៗកាលពីថ្ងៃពុធនេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានស្វែងរកមនុស្សដែលនៅតែបាត់ខ្លួននៅឡើយទេចាប់ពីថ្ងៃព្រហស្បតិ៍មក បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយបានបោកសង្រ្គប់តំបន់ព្រំដែននេប៉ាល់-ទីបេរបស់ចិន។  អ្នកវិទ្យាសាស្ត្រភពផែនដីបានពិនិត្យតាមរូបភាពផ្កាយរណបឡើងវិញសម្រាប់ស្វែងរកតម្រុយអំពីមូលហេតុពិតប្រាកដ និងវាយតម្លៃលើការបំផ្លិចបំផ្លាញដ៏ធំសម្បើមនោះ។ អ្នកជំនាញខាងភូគព្ភសាស្ត្រ Kristen Cook និង Dan Shugar បាននិយាយថា រូបភាពដំបូងពីប្រទេសនេប៉ាល់កាលពីថ្ងៃពុធត្រូវបានបិទបាំងដោយពពកខ្មួរខ្មាញ់ និងធូលីពីកម្ទេចកម្ទីនានា ដូច្នេះពួកគេអាចមើលឃើញតែផ្នែកមួយនៃផ្ទាំងទឹកកកដែលបានបាក់ចេញពីកំពូលភ្នំ Langtang Lirung ជិតព្រំដែនជាមួយទីបេប៉ុណ្ណោះ។ នៅក្នុងរូបភាពច្បាស់ជាងនេះកាលពីថ្ងៃព្រហស្បតិ៍ ពួកគេបាននិយាយថា គឺពួកគេអាចមើលឃើញថា ថ្មនៅក្រោមផ្ទាំងទឹកកកបានដួលរលំ ដោយបញ្ជូនដុំទឹកកកដ៏ធំមកជាមួយវា ហើយបញ្ជូនប្រភពថ្មធំ និងទឹកកកចូលទៅក្នុងជ្រលងភ្នំមួយ។ វីដេអូនៃគ្រោះមហន្តរាយបានបង្ហាញពីមនុស្សរត់ចេញមុនពេលទឹកជំនន់លេបត្របាក់ទីតាំងរបស់ពួកគេ និងបំបោសចោលនូវអគារ និងស្ពាននានាដែរ។ យោងតាមអាជ្ញាធរនៅក្នុងប្រទេសនេប៉ាល់ និងប្រទេសចិនបានបញ្ជាក់ថាចំនួនមនុស្សស្លាប់កើនជាង៣៩០នាក់ ហើយមនុស្សចំនួនជាង១៤០០នាក់នៅតែបានបាត់ខ្លួនឡើយ ដោយក្នុងរួមទាំងជនបរទេសជាភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាឥណ្ឌា និង នេប៉ាល់រាប់រយនាក់ថែមទៀតផង។ មនុស្សរាប់រយនាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅភ្លាមៗ ពីទូទាំងតំបន់ជួរហិម៉ាល័យ។ មន្ត្រីនេប៉ាល់បាននិយាយថា ស្ពានរាប់សិបខ្សែត្រូវបានបំផ្លាញ និងផ្លូវថ្នល់ជិត៤០គីឡូម៉ែត្រត្រូវខូចខាតទាំងអស់ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកមនុស្ស និងជួយសង្រ្គោះមានភាពស្មុគស្មាញខ្លាំង។ ជាតំបន់មានជម្រាលចោត និងជ្រលងភ្នំខៀវស្រងាត់នៃផ្នែកខាងក្រោមជួរភ្នំហិម៉ាល័យ ដែលជាកំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោក និងមានផ្ទាំងទឹកកកច្រើនជាងគេនៅសេសសល់ គឺងាយរងគ្រោះខ្លាំងណាស់ជាពិសេសចំពោះស្ថានភាពទឹកជំនន់ និងរអិលបាក់ដី។ ផ្ទាំងទឹកកករលាយបានក្លាយជារឿងធម្មតាទៅហើយសម្រាប់ជិវិតរស់នៅរបស់មនុស្ស ព្រោះថាការប្រែប្រួលអាកាសធាតុបង្ហាញចេញជាអភូតហេតុចំលែកថ្មីៗក៏បង្កឡើងដោយសារមនុស្សយើងដែរ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ