អ្នករត់ប្រណាំងកម្មវិធី Santa Run សរុប៤,៥០០នាក់បានមក ជួបជុំគ្នាតាមដងផ្លូវមួយចំនួននៅទីក្រុង Budapest ដើម្បីផ្សារភ្ជាប់កីឡារនិងការរស់នៅក្នុងរដូវរងា
អ្នករត់ប្រណាំងរាប់ពាន់នាក់ក្នុងឈុតពណ៌ក្រហម និងសបានរត់តាមដងផ្លូវមួយចំនួនក្នុងរដ្ឋធានីហុងគ្រីកាលពីថ្ងៃអាទិត្យនេះ ដែលជាកម្មវិធីរត់ប្រណាំងរបស់លោកតាសាន់តា ឬ Santa Run សម្រាប់ខួបលើកទី១០របស់ពួកគេដែរ។ កម្មវិធីនេះរៀបចំដោយការិយាល័យកីឡាក្រុងប៊ុយដាប៉ែស ដែលជាព្រឹត្តិការណ៍សហគមន៍ដ៏រីករាយតាមបណ្តោយច្រាំងទន្លេដានុប ជាកម្មវិធីបើកចំហសម្រាប់ទាំងមនុស្សពេញវ័យ និងកុមារចូលរួមបានសេរីដែរ។ មន្ត្រីបាននិយាយថា អ្នករត់ក្នុងសម្លៀកបំពាក់លោកតាសាន់តាប្រហែលជា ៤,៥០០នាក់បានចូលរួមក្នុងពិធីរត់ប្រណាំងនេះក្នុងបីចម្ងាយផ្សេងគ្នា រួមមានការរត់ប្រណាំងចំងាយ ៩០០ម៉ែត្រ ការរត់ប្រណាំងចំងាយ២.៣គីឡូម៉ែត្រ និងការរត់ប្រណាំងកម្រិតចំងាយ ៥គីឡូម៉ែត្រ។ ព្រឹត្តិការណ៍រត់ប្រណាំងនេះក៏ជាកម្មវិធីជួបជុំគ្នារវាងមនុស្សជំនាន់ចាស់ៗជាច្រើននាក់ ដែលមានអ្នកចូលរួមជាង ១៥% និងអ្នកចូលរួមអាយុក្រោម១០ឆ្នាំផងដែរ។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គ្រួសាររបស់ពួកគេ ដើម្បីដកបទពិសោធន៍ថ្មីរួមគ្នា បង្កើតអនុស្សាវរីយ៍ និងបង្ករភាពសប្បាយរីករាយជាមួយគ្នាដែរ ហើយវាជាការរៀបចំដ៏ល្អសម្រាប់រយៈពេលបុណ្យណូអែល នេះជាការលើកឡើងរបស់អ្នកចូលរួមម្នាក់ដែលមានឈ្មោះថា Ádám Valent ។ អ្នករៀបចំកម្មវិធីនិយាយបន្ថែមថា៖ ពួកគេចង់ឱ្យព្រឹត្តិការណ៍រត់ប្រណាំងបែប Santa Run នេះក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីផ្ញើសារមួយទៅកាន់ពិភពលោកថា៖ កីឡានិងការរស់នៅរបស់មនុស្សត្រវផ្សារភ្ជាប់គ្នាគឺត្រូវមានភាពសកម្មដ៏សំខាន់បំផុតក្នុងរដូវកាលត្រជាក់សម្រាប់ទាំងមនុស្សវ័យក្មេងនិងមនុស្សវ័យចាស់ដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



