អ្នកពាក្យក្រសួងពាណិជ្ជកម្មចិនបញ្ជាក់លម្អិតអំពីក្របខណ្ឌអនុវត្តកិច្ចចរចាពាណិជ្ជកម្មក្រុងហ្សឺណែវរវាងចិន-អាម៉េរិកមានភាពល្អប្រសើរជាងមុន និងត្រឹមត្រូវតាមច្បាប់

ថ្មីៗនេះ ក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មមកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានអះអាងបន្ថែមអំពីព័ត៌មានលម្អិតស្តីពីក្របខ័ណ្ឌសម្រាប់ការអនុវត្តការឯកភាពគ្នាដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានអំឡុងពេលនៃកិច្ចពិភាក្សាតាមទូរស័ព្ទរបស់ពួកគេកាលពីថ្ងៃទី៥ ខែមិថុនា និងការបង្រួបបង្រួមលទ្ធផលនៃកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនដែលបានបញ្ជាក់កាលពីថ្ងៃសុក្រនេះ។ អ្នកនាំពាក្យបាននិយាយបែបនេះនៅពេលឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធ ដោយបានបញ្ជាក់អំពីព័ត៌មានលម្អិតទាំងនេះដែលបានធ្វើឡើងនៅពេលដែលភាគីទាំងពីររក្សាបាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ទាប់ពីកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥។ អ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមថា ប្រទេសចិននឹងពិនិត្យ និងអនុម័តលើពាក្យស្នើសុំសម្រាប់ការនាំចេញនូវទំនិញដែលមានសិទ្ធិគ្រប់គ្រងដោយអនុលោមតាមច្បាប់ត្រឹមត្រូវ ហើយសហរដ្ឋអាមេរិកនឹងដកចេញនូវវិធានការរឹតត្បិតជាបន្តបន្ទាប់ដែលដាក់លើប្រទេសចិនស្របតាមច្បាប់ដូចគ្នា។ ចិនសង្ឃឹមថាអាមេរិកនឹងបង្កើនតួនាទីក្នុងភាពជាដៃគូចិន-អាម៉េរិក។ យន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនឹងមានបន្ថែមទៀត ដើម្បីបង្កើនភាពយោគយល់គ្នាទៅវិញទៅមកជាបន្តបន្ទាប់ កាត់បន្ថយភាពយល់ច្រលំ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយផាសុកភាព ស្ថិរភាព និងនិរន្តរភាពរវាងប្រទេសចិន-សហរដ្ឋអាមេរិក នេះជាអ្វីដែលអ្នកនាំពាក្យរូបនេះបានបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន៕
ប្រភព៖ Xinhua News Agency
សម្រួលអត្ថបទ៖ Borinika Sopharin Em