អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារនៅតាមព្រំដែន

ឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មាន ក្រោយបាតុកម្មមួយដែលបានកើតឡើងនៅមុខស្ថានទូតកម្ពុជានៅទីក្រុងបាងកក ថ្ងៃទី ៦ មិថុនា ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានបដិសេធចំពោះការចោទប្រកាន់ថា កងទ័ពព្រំដែនកម្ពុជា បានរំលោភអធិបតេយ្យភាពរបស់ប្រទេសថៃ។

ឯកឧត្តមបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៥:៣០នាទី មានករណីបាញ់ប្រហារកើតឡើងនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងយោធាថៃបានបាញ់ប្រហារមកលើទីតាំងប៉ុស្តិ៍យោធារបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាទឹកដីកម្ពុជាជាយូរមកហើយ។ ការបាញ់ប្រហារនេះបានបណ្តាលឲ្យទាហានកម្ពុជាម្នាក់ស្លាប ដ៏គួរឱ្យសោកស្តាយ។

ឯកឧត្តមបានថ្លែងថា សកម្មភាពនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរនៃអធិបតេយ្យភាពកម្ពុជា និងជាការបំពានលើអនុស្សារណៈយោគយល់ (MOU) ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ នៅខែមិថុនា ឆ្នាំ ២០០០ ដែលមានគោលបំណងថែរក្សាសន្តិភាព និងស្ថេរភាពតាមបណ្តោយព្រំដែនជាពិសេសតំបន់មានទំនាស់។

កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការផ្លាស់ប្តូរព្រំដែនរួមទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ដោយផ្អែកលើវិធានសន្តិ និងច្បាប់អន្តរជាតិ កម្ពុជាប្តេជ្ញានឹងដោះស្រាយជម្លោះដោយសន្តិវិធី។
ព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ មាននៅក្នុង ទំព័រ Facebook របស់ស្ថានទូត ។