អ្នកតំណាងនៃប្រទេសអ៊ីតាលីនិងសហរដ្ឋអាមេរិកចូលរួមពិធីប្រគល់និងទទួលវត្ថុបុរាណជាង៣០០វត្ថុ ដែលឈ្មួយធ្លាប់បានលួចនិងជួញដូររាប់សិបទសវត្សរ៍

ប្រទេសអ៊ីតាលីបានអបអរសាទរការប្រគល់វត្ថុបុរាណចំនួនជាង ៣០០ ពីសហរដ្ឋអាមេរិក ដែលត្រូវបានលួច និងរកឃើញមកវិញ ដែលជាលទ្ធផលនៃការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌ។ វត្ថុបុរាណទាំងនោះ ដែលភាគច្រើនជារូបចម្លាក់រ៉ូម៉ាំង និងថូអេទ្រូស្កាន និងកាក់មាស ដែលត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងរ៉ូម ដើម្បីកំណត់សំគាល់ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ លោក Tilman Fertitta ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីតាលី បានមានប្រសាសន៍ថា “វត្ថុបុរណទាំងនេះ ត្រូវបានលួច ឬជួញដូរ ហើយយើងបានប្រគល់ជូនប្រទេសអ៊ីតាលីវិញតាមរយៈការស៊ើបអង្កេតរួមគ្នា ដែលពាក់ព័ន្ធនឹងទីភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក និងអ៊ីតាលី រួមទាំងការស៊ើបអង្កេតផ្នែកសន្តិសុខមាតុភូមិ ការិយាល័យស៊ើបអង្កេតសហព័ន្ធ និង Carabinieri ជាកងប៉ូលីសអ៊ីតាលីផងដែរ សម្រាប់កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌។ ប្រទេសអ៊ីតាលី បានចំណាយពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីព្យាយាមទប់ស្កាត់ការជួញដូរវត្ថុបុរាណដែលជីកកកាយខុសច្បាប់ ដោយធានាបាននូវការប្រគល់វត្ថុបុរាណរាប់ពាន់វត្ថុមកវិញ ដែលវាមានតម្លៃរាប់សិបលានអឺរ៉ូឯណោះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ