អ្នកជំនាញរួមគ្នា រៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរវិស័យសណ្ឋាគារ តាមរយៈប្រសិទ្ធភាពថាមពល និងប្រព័ន្ធត្រជាក់ប្រកបដោយភាពច្នៃប្រឌិត

តំណាងក្រសួងរ៉ែ និងថាមពល សហព័ន្ធទេសចរណ៍កម្ពុជា CAPRED ដៃគូ អភិវឌ្ឍន៍ និងវិស័យឯកជន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរួមគ្នារៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរវិស័យសណ្ឋាគារ តាមរយៈប្រសិទ្ធភាពថាមពល និងប្រព័ន្ធត្រជាក់ប្រកបដោយភាពច្នៃប្រឌិត។ សិក្ខាសាលានេះ ប្រមូលផ្តុំអ្នកជំនាញក្នុងប្រទេសកម្ពុជា សម្រាប់វិស័យថាមពល ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយរួបរួមគ្នា និងមានចក្ខុវិស័យ តែមួយគឺ៖ ដើម្បីបង្កើតវិស័យទេសចរណ៍ដែលមានភាពរីកចម្រើនទៅលើផ្នែកសេដ្ឋកិច្ច គួបផ្សំនឹងការពារភពផែនដីរបស់យើង។

វិស័យទេសចរណ៍នៅកម្ពុជា គឺជាសសរស្តម្ភមួយនៃសេដ្ឋកិច្ច ព្រមទាំងជាមោទនភាព និងវិបុលភាពរបស់ ប្រទេសជាតិផងដែរ។ តួយ៉ាងនៅពេលដែលវិស័យនេះរីកចម្រើន តម្រូវការថាមពលក៏កើនឡើងផងដែរ ជាពិសេសគឺ បរិក្ខារត្រជាក់ដែលមានចំនួនជិតពាក់កណ្តាលនៃការប្រើប្រាស់អគ្គិសនីនៅតាមសណ្ឋាគារ។ ទាំងនេះបង្កជាបញ្ហាប្រឈម និងបង្កើតឱកាសទន្ទឹមគ្នា។

តាមរយៈគម្រោង Cool & Solar ដែលគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) អង្គការ WWF-កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសណ្ឋាគារឈានមុខគេដូចជា Raffles Le Royal, Sofitel Puketra, Himawari, Sunway និង Empress Angkor ដើម្បីស្វែងរកដំណោះស្រាយ ដែលធ្វើឱ្យ energy efficiency មានភាពប្រសើរឡើង និងជាលទ្ធផលគឺគួរជាទីចាប់អារម្មណ៍។ ការធ្វើការត្រួត ពិនិត្យប្រសិទ្ធភាពនៃថាមពលលម្អិតបានបង្ហាញថា សណ្ឋាគារអាចសន្សំបានរហូតដល់ ១០០,០០០ដុល្លាអាមេរិកក្នុងមួយឆ្នាំ តាមរយៈ efficiency upgrades ជាមួយនឹងការសងត្រលប់ក្នុងរយៈពេលខ្លី ត្រឹមតែ៣ ឆ្នាំប៉ុណ្ណោះ។ ទាំងនេះមិនមែនគ្រាន់តែជាតួលេខនោះទេ ប៉ុន្តែវាបានសបញ្ជាក់ឱ្យឃើញថាការប្រកួតប្រជែងអាជីវកម្ម ការកាត់បន្ថយកាបូន និងការរួមចំណែក គឺជាមាគ៌ានាំទៅរកកំណើនធម្មជាតិនៅកម្ពុជា។

ក្រៅពីប្រសិទ្ធភាពនៃបច្ចេកទេស គម្រោងបានភ្ជាប់ទំនាក់ទំនងជាមួយសណ្ឋាគារ ESCOs និងស្ថាប័ន/កម្មវិធីហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ដូចជាកម្មវិធី CAPRED និងសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីស្វែងយល់ពីគំរូហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត មានដូចជាកិច្ចសន្យាអនុវត្តថាមពល (EPCs) និង គម្រោង pay-as-you-save។ វិធីសាស្ត្រទាំងនេះអនុញ្ញាតឱ្យសណ្ឋាគារវិនិយោគលើបរិក្ខារត្រជាក់ដោយ មិនចាំបាច់ចំណាយជាមុន ដោយជាឧបសគ្គដ៏ធំមួយរារាំងដល់ការផ្លាស់ប្តូរ។

ចក្ខុវិស័យនៅកម្ពុជាពេលនេះកំពុងលេចចេញជារូបរាងនៅតំបន់ទេសភាពសំខាន់ៗ ចាប់ពីតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ រហូតដល់តំបន់ទន្លេសាប ដែលជាតំបន់កំពុងធ្វើការ ដើម្បីបញ្ចូលថាមពលកកើតឡើងវិញ លើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ធម្មជាតិ និងប្រមូលទិន្នន័យហិរញ្ញប្បទានអាកាសធាតុសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍។

មាគ៌ាឆ្ពោះទៅមុខរបស់យើងគឺ៖ តាមរយៈការវិនិយោគលើដំណោះស្រាយលើបរិក្ខារត្រជាក់សន្សំសំចៃ ថាមពលសម្រាប់សណ្ឋាគារនៅកម្ពុជាអាចកាត់បន្ថយចំណាយប្រតិបត្តិការផ្សេងៗ, កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកំណត់ស្តង់ដារនិរន្តរភាពថ្មីក្នុងតំបន់។

រួមជាមួយនឹងការដឹកនាំរបស់រដ្ឋាភិបាល នវានុវត្តន៍វិស័យឯកជន និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ យើងអាចកំណត់បាននូវអត្ថន័យនៃវិស័យទេសចរណ៍ដែលមានទាំងការប្រកួតប្រជែង និងមិនប៉ះពាល់ដល់អាកាសធាតុ។ សូមយើងទាំងអស់គ្នាចូលរួមប្រើក្នុងកម្មវិធីនៅថ្ងៃនេះជាការចែករំលែកគំនិតពង្រឹងកិច្ចសហការ និងជាផែនទីបង្ហាញផ្លូវសម្រាប់ការពង្រីកដំណោះស្រាយទូទាំងប្រទេស។ ដូច្នេះ យើងមិនត្រឹមតែជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅថាមពល និងអាកាសធាតុល្អប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធានាបាននូវវិស័យទេសចរណ៍ដែលអាចបន្តភាពរីកចម្រើនស្របតាមធម្មជាតិផងដែរ៕