អ្នកជំនាញព្យាករណ៍ថាចំនួនអ្នកកាន់សាសនាឥស្លាមនឹងកើនលើសពីចំនួនអ្នកកាន់សាសនាគ្រឹស្តនៅឆ្នាំ២០៣៥ គឺ២.៥៧ប៊ីលាននាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក

មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បានចេញផ្សាយនូវការព្យាករណ៍ថ្មីមួយដែលបង្ហាញថា ចំនួនអ្នកកាន់សាសនាឥស្លាមត្រូវគេរំពឹងថានឹងកើនឡើងលើសពីចំនួនអ្នកកាន់សាសនាគ្រឹស្ត ហើយរបត់នេះនឹងធ្វើឱ្យវាក្លាយជាក្រុមសាសនាដែលមានចំនួនច្រើនជាងគេបំផុតនៅលើពិភពលោកនៅត្រឹមឆ្នាំ ២០៣៥។ យោងតាមមជ្ឈមណ្ឌលនេះបញ្ជាក់ទៀតថា៖ មូលហេតុចម្បងមួយដែលធ្វើឱ្យសាសនារីកសាយភាយលឿន គឺអត្រាកំណើតអ្នកកាន់សាសនាឥស្លាមឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំ ២០២០ កន្លងទៅមានអ្នកកាន់សាសនាគ្រឹស្តចំនួន ២,២៧ ប៊ីលាននាក់ និងអ្នកកាន់សាសនាឥស្លាមចំនួនតែ ២,០២ ប៊ីលាននាក់ប៉ុណ្ណោះនៅទូទាំងពិភពលោក។ ប៉ុន្តែនៅឆ្នាំ ២០៣៥ ខាងមុខចំនួនអ្នកកាន់សាសនាឥស្លាមត្រូវបានគេរំពឹងថានឹងកើនដល់ ២,៥៧ ប៊ីលាននាក់ ដែលវាលើសពីចំនួនអ្នកកាន់សាសនាគ្រឹស្តដែលមាន ២,៥២ ពាន់លាននាក់។ ចំណែកការព្យាករណ៍បង្ហាញទៀតថានៅឆ្នាំ ២០៧០ ចំនួនប្រជាជនដែលកាន់សាសនាឥស្លាមអាចនឹងកើនលើសពី ៣,៦ ប៊ីលាននាក់ ខណៈដែលចំនួនអ្នកកាន់សាសនាគ្រឹស្តអាចនឹងមានចំនួនតិចជាង ៣ប៊ីលាននាក់ ខុសគ្នាបន្តិច។ កំណើនប្រជាជនពិភពលោកភាគច្រើនត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងទ្វីបអាហ្វ្រិក ដោយតំបន់អាហ្វ្រិកនៅភាគខាងត្បូងវាលខ្សាច់សាហារ៉ា (sub-Saharan Africa) ត្រូវបានគេព្យាករណ៍ថានឹងកាន់កាប់ចំណែកកាន់តែច្រើនឡើងនៃចំនួនប្រជាជនកាន់សាសនាគ្រឹស្តនៅលើពិភពលោក៕

សម្រួលអត្ថបទ៖ សុផារិន្ទ