អ្នកជំនាញបារម្ភថាគ្រឿងអលង្ការដែលចោរលួចពីសារមន្ទីរ Louvre នៅបារាំងអាចនឹងបាត់បង់ជារៀងរហូត!ដោយវាមានតម្លៃ សរុប៨៨លានអឺរ៉ូស្មើនឹង១០២លានដុល្លារអាម៉េរិក
អ្នកជំនាញបង្ហាញពីក្តីព្រួយបារម្ភថា ត្បូងកណ្តៀង ត្បូងមរកត និងពេជ្រដ៏សែនភ្លឺចែងចាំង ដែលត្រូវបានគេលួចពីសារមន្ទីរ Louvre ត្រឹមរយៈពេលលើសពី៤នាទី ក្នុងទីក្រុងប៉ារីស អាចនឹងត្រូវបាត់បង់ជារៀងរហូតហើយ។ គ្រឿងអលង្ការនីមួយៗដែលត្រូវបានចោរលួចនោះរួមមាន ខ្សែកត្បូងមរកត ក្រវិល មកុដចំនួនពីរ ខ្សែកត្បូងកណ្តៀងពីរ និងក្រវិលរំយោលមួយ – តំណាងឱ្យភាពកំពូលនៃគ្រឿងអលង្ការជំនាន់ haute joaillerie នៅសតវត្សរ៍ទី១៩ សម្រាប់ខ្សែរាជវង្សានុវង្សបារាំងដែលធ្លាប់ពាក់វាលម្អរខ្លួនរាប់សិបសតវត្សរ៍មកហើយ។ យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាពួកវាជាគ្រឿងអលង្ការស្ថិតក្នុងបញ្ជីនយោបាយអំពីទ្រព្យសម្បត្តិ អំណាច និងការនាំចូលវប្បធម៌របស់បារាំងដែរ។ ពួកវាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាកំណប់ទ្រព្យដ៏កម្រដែលបានសង្គ្រោះពីការដាក់ដេញថ្លៃគ្រឿងអលង្ការរាជវង្សរបស់រដ្ឋាភិបាលបារាំងក្នុងឆ្នាំ ១៨៨៧។ លោក Christopher A. Marinello ជាមេធាវី និងជានាយកប្រតិបត្តិស្ថាប័ន Art Recovery International មានការសង្ស័យថាវត្ថុជាសម្បត្យិបេតិកភណ្ឌបារាំងដ៏ល្បីល្បាញទាំងនោះអាចត្រូវបានលក់ចេញជាបំណែកៗ។ នោះហើយជាមូលហេតុដែលយើងគិតថាពួកគេនឹងទុកផ្គុំជារូបរាងដើមដដែលនោះទេ។ លោកបានពន្យល់ទៀតថា គ្រឿងអលង្ការដ៏មានតម្លៃទាំងនេះអាចត្រូវបានយកចេញពីកន្លែងលាក់ទុករបស់វា ហើយបំបែកចេញទៅគ្រប់ទីកន្លែងនៅអឺរ៉ុប ឬតំបន់អាស៊ី ជាកន្លែងដែលអ្នកឯកទេសអាចកាត់វាជាបំណែកតូចៗនិងលក់បាន ដែលជាផលវិបាកមួយមិនអាចតាមដាន និងយកមកវិញឡើយ។ លោកបញ្ជាក់ថា ទង្វើរបស់ចោរលួចគ្រឿងអលង្កាទាំងនោះគឺមានជំនាញច្បាស់លាស់ និង មានផែនការម៉ត់ចត់ណាស់ ពួកគេមិនខ្លាចច្បាប់ ពួកគេមិនខ្លាចសន្តិសុខឡើយ ហើយពួកគេក៏មិនខ្វល់អ្វីដែរ បើមើលតាមសកម្មភាពលួចរបស់ពួកគេ គឺលឿននិងធម្មតាទាំងព្រឹកព្រលឹម ដោយគ្មានអ្នកណាចាប់អារម្មណ៍ឡើយ។ ព្រះរាជអាជ្ញាកំពុងដឹកនាំការស៊ើបអង្កេតលើបញ្ហានេះបាននិយាយថាគ្រឿងអលង្ការដែលចោរលួចទាំងនោះសរុបជាថវិកាគឺមានតម្លៃប្រមាណជា ៨៨លានអឺរ៉ូ ឬ ១០២លានដុល្លារអាម៉េរិក (ដោយការវាយតម្លៃនេះមិនទាន់រាប់បញ្ចូលជាមួយតម្លៃប្រវត្តិសាស្ត្រផង)៕
សម្រួលអត្ថបទ៖ សុផារិន្ទ



