អ្នកជំនាញនិយាយថា៖ ទឹកជំនន់ល្បាក់ភក់ដែលបោកសង្រ្គប់លើច្រកព្រំដែនចិន-នេប៉ាល់បណ្តាលមកពីបំណាក់ផ្ទាំងទឹកកកនៅភ្នំហិម៉ាឡៃ! បន្តសម្លាប់មនុស្ស១៦០នាក់ និងរាប់រយនាក់បាត់ខ្លួន
គ្រោះទឹកជំនន់ភ្លាមៗដ៏ធំសម្បើមនៅក្នុងតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងប្រទេសចិនបានធ្វើឲ្យចំនួនមនុស្សស្លាប់កើន ដល់១៦០នាក់ហើយនាព្រឹកថ្ងៃព្រ.ហ នេះ ដោយបានធ្វើឱ្យភ្ញៀវទេសចរ កម្មករ និងមនុស្សផ្សេងទៀតរាប់រយនាក់នៅតែបាត់ខ្លួន ដោយហេតុការណ៍រអិបលបាក់ដីផងកាលពីថ្ងៃពុធ បន្ទាប់ពីទឹកបានបោកបក់ឆ្លងកាត់ភូមិសហគមន៍នានា និងបញ្ឈប់ការធ្វើដំណើរនៅក្នុងតំបន់មួយចំនួន។ យោងតាមរូបភាពបានបង្ហាញពីអគារអ្វីមួយនៅក្នុងស្រុក Nuwakot បានរងគ្រោះខ្លាំងដោយបាក់ស្រុតក្នុងប្រទេសនេប៉ាល់ គ្របដណ្ដប់ដោយល្បាក់ភក់ បន្ទាប់ពីទឹកហូរកាត់វា។ កម្ទេចកម្ទីបានអណ្តែតមកខាងលើ មានទាំងមែកឈើ និងខ្សែភ្លើង មានទាំងយានយន្តត្រូវកប់ជាមួយល្បាក់ភក់ និងអ្នករស់រានមានជីវិតមួយចំនួនបានសន្លប់ និង ខ្លះកប់នៅក្នុងភក់គួរឲ្យសង្វេគ។ អ្នកជំនាញបាននិយាយថា៖ ការបាក់ផ្ទាំងទឹកកកអាចជាមូលហេតុបណ្តាលឱ្យមានគ្រោះមហន្តរាយនេះកើតឡើងនៅក្នុងតំបន់ហិម៉ាឡៃដ៏សាហាវនៅពេលនេះ។ ប៉ូលីសនៅប្រទេសនេប៉ាល់បានរាយការណ៍ថាមានមនុស្សយ៉ាងហោចណាស់១៥៧នាក់បានស្លាប់ ស្របពេលដែលមន្ត្រីនេប៉ាល់បាននិយាយបន្ថែមថាមនុស្ស៤០៣នាក់ រួមទាំងជនបរទេស ៣៤១ នាក់ ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ព្រោះទីតាំងគ្រោះថ្នាក់ជាប៉ុស្តិត្រួតពិនិត្យព្រំដែនរវាងចិន-នេប៉ាល់ ដែលមានភ្ញៀវចេញចូលឥតស្រាក។ លោក Sunil Sharma អ្នកនាំពាក្យក្រុមប្រឹក្សាទេសចរណ៍បាននិយាយថាអ្នកទេសចរ ចំនួន១៣៣នាក់មកពីប្រទេសឥណ្ឌាជាក្រុម បានកំពុងធ្វើធម្មយាត្រាទៅកាន់ភ្នំ Kailash នៅតំបន់ទីបេ ដែលជាកន្លែងដ៏ពិសិដ្ឋសម្រាប់សាសនាហិណ្ឌូ។ លោកបាននិយាយថា អ្នកបាត់ខ្លួនក្នុងនោះក៏មាន៤៧នាក់មកពីសហរដ្ឋអាមេរិក ៣៤នាក់មកពីអូស្ត្រាលី ៣៣នាក់មកពីអង់គ្លេស និង២៤នាក់មកពីកាណាដាផងដែរ។ ចំណែកអ្នកនាំពាក្យប៉ូលិសនេប៉ាល់ លោក Abi Narayan Kafle បានប្រាប់សារព័ត៌មានា AP ថា យ៉ាងហោចណាស់មានមន្ត្រីប៉ូលិសចំនួន២៨នាក់ក៏បានបាត់ខ្លួនជាមួយគ្នាដែរ។ ជ្រលងភ្នំដ៏ចោតនៃតំបន់នេះគឺជាខ្សែជីវិតសេដ្ឋកិច្ច និងជាច្រករបៀងធ្វើដំណើរទេសចរ ប៉ុន្តែវាហាក់មានភាពមិនប្រាកដប្រជានៅពេលមានគ្រោះមហន្តរាយនេះកើតឡើង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



