អ័ព្ទផ្សែងក្រាស់ក្រែលដែលសាយភាយចេញពីភ្លើងឆេះព្រៃក្នុងប្រទេសឥណ្ឌូណេស៊ី! ត្រូវបានគេរកឃើញថាទៅដល់ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃផងដែរ!

ក្រុមមន្ត្រីបាននិយាយថាផ្សែងអ័ព្ទចេញពីភ្លើងឆេះព្រៃ និងវាលស្មៅនៅតំបន់ខ្លះនៃកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានរកឃើញថាស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យនេះផងដែរ។ តំបន់មួយចំនួននៅក្នុងខេត្ត Riau របស់ប្រទេសឥណ្ឌូណេស៊ី នៅតែគ្របដណ្តប់ដោយផ្សែងអ័ព្ទដ៏ក្រាស់ ហើយភ្លើងមួយចំនួនមិនត្រូវបានពន្លត់ទាន់ពេលវេលានៅឡើយទេ។ ឧត្តមសេនីយទោ Herry Heryawan ជាប្រធានប៉ូលីសខេត្ត Riau បាននិយាយថាប្រភពភ្លើងឆាបឆេះនោះមានរយៈពេលប្រមាណជា៤ ទៅ ៥ ថ្ងៃមុន! ដោយចំណុចចាប់ផ្តើមនៃភ្លើងឆាបឆេះនោះបានលេចឡើង កាន់តែរីកសាយភាយដោយសារតែកត្តាអាកាសធាតុ (ក្នុងរដូវប្រាំង) និងខ្យល់បក់ខ្លាំង ហើយយើងបានខិតខំប្រឹងប្រែងរហូតដល់ស្ថានភាពធ្លាក់ចុះជាអតិបរមាដែរ។ ភ្លើងឆេះព្រៃ និង គំនរបណ្តុំដែលរលួយគឺជាបញ្ហាប្រចាំឆ្នាំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឲ្យទំនាក់ទំនងជាមួយប្រទេសជិតខាងមានសភាពតានតឹងដូចគ្នាដែរ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្សែងចេញពីភ្លើងឆេះព្រៃបានគ្របដណ្តប់ផ្នែកខ្លះនៃប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងភាគខាងត្បូងនៃប្រទេសថៃ។ ស្រុក Rokan Hilir និង Rokan Hulu គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដោយសារភ្លើងដែលបានឆាបឆេះនោះមានប្រវែងប្រហែលជា៤៦ហិកតានៅក្នុងស្រុកទាំងពីរ ដែលបណ្តាលឱ្យមានការបំពុលដោយអ័ព្ទក្រាស់ពាសពេញតំបន់ ដែលបានបង្ករផលលំបាកនៃគំហើញមកត្រឹមមួយគីឡូម៉ែត្រថែមទៀតផង។ ភ្លើងឆេះព្រៃនៅលើកោះស៊ូម៉ាត្រា និងកោះ Borneo ជារឿយៗបានផ្ទុះឡើងនៅក្នុងតំបន់ដែលមានអាកាសធាតុស្ងួត ដែលធ្វើឱ្យផ្នែកខ្លះនៃប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីដែលនៅក្បែរខាងក៏ទទួលនូវផ្សែងអ័ព្ទក្នុងបរិយាកាសផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ