អ៊ុយក្រែនរាយការណ៍ថារុស្ស៊ីបានបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់អាម៉េរិកដែលឧបត្ថម្ភមកខ្លួន! ជាពិសេសមានការប្រយុទ្ធគ្នាច្រើន នៅតំបន់ Pokrovsk រវាងភាគីទាំងពីរ

កម្លាំងរុស្ស៊ីបន្តបាញ់ប្រហារតាមអាកាសទៅលើគ្រឿងបរិក្ខារសំខាន់ៗជាផ្នែកឧស្សាហកម្មយោធារបស់អ៊ុយក្រែនខណៈដែលអ៊ុយក្រែនបានរាយការណ៍អំពីការវាយប្រហារខ្នាតធំនៅលើគោលដៅតំបន់ Pokrovsk ផងដែរ! នេះបើយោងតាមអ្នកនាំពាក្យរបស់ភាគីទាំងពីរដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ។ យោងតាមសេចក្តីជូនដំណឹងប្រចាំថ្ងៃពីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ឲ្យដឹងទៀតថាកងទ័ពរបស់ខ្លួនបានវាយប្រហារនឹងចូលគ្រប់គ្រងលើភូមិចំនួនពីរនៅក្នុងតំបន់ Donetsk ស្របពេលដែលពួកគេកំពុងវាយប្រហារទៅទីតាំងគ្រឿងបរិក្ខារឧស្សាហកម្មការពារជាតិនៃអ៊ុយក្រែន កន្លែងបញ្ឈរឧបករណ៍ Drone និងចំណុចទីតាំងបណ្តោះអាសន្នរបស់កងកម្លាំងរបស់អ៊ុយក្រែនដែរ។ទោះជាយ៉ាងនេះក្តីក្រសួងបានរាយការណ៍ជាពិសេសថារុស្ស៊ីបានបំផ្លាញឧបករណ៍បាញ់មីស៊ីល Patriot ចំនួនពីរ និងស្ថានីយ៍រុករករ៉ាដាមួយរបស់ពួកគេ។ ជាងនេះទៅទៀតរុស្ស៊ីក៏បានរាយការណ៍ថាបានបាញ់គ្រាប់បំផ្ទុះលើអាកាសចំនួន៩ និង យន្តហោះ Drone ចំនួន២១៥ គ្រឿងបន្ថែមទៀត។ ស្របពេលនោះដែរ អគ្គស្នងការទូទៅរបស់អ៊ុយក្រែនបានទទួលស្គាល់ពីការប្រយុទ្ធគ្នាដ៏ក្ដៅគគុកនៅគ្រប់តំបន់ខ្សែប្រយុទ្ធដែលមានសរុបចំនួន៩៧ទីតាំងគិតត្រឹមរសៀលថ្ងៃអាទិត្យនោះ។ យ៉ាងណាមិញនៅចំណុច Pokrovsk នៅតែជាតំបន់ប្រយុទ្ធយ៉ាងសកម្មបំផុត ដែលកងទ័ពអ៊ុយក្រែនអះអាងថាជាចំណុចវាយប្រហារជាមួយរុស្ស៊ីច្រើនជាងគេបំផុត៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា