អំឡុងពេលដែលព្យុះត្រូពិច Tapah ឆ្លងកាត់ទីក្រុងហុងកុងវាបានធ្វើឱ្យមានខ្យល់បោកបក់ ភ្លៀងធ្លាក់ខ្លាំង! បង្កើនកម្រិតប្រកាសសញ្ញាព្យុះរហូតដល់លេខ៨

ថ្ងៃនេះទីក្រុងហុងកុងបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងខណៈព្យុះត្រូពិច Tapah បានជះឥទ្ធិពលចេញពីតំបន់ជិតប្រទេសចិនផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មជ្ឈមណ្ឌលនៃខេត្តក្វាងទុងរបស់ប្រទេសចិន ដែលស្ថិតនៅជិតទីក្រុងហុងកុង បានបញ្ឈប់សេវាកម្មរថភ្លើង និងសេវាសាឡាងមួយចំនួន មុនពេលព្យុះនេះមកដល់ដែរ។ ក្រុមសង្កេតការណ៍របស់ទីក្រុងហុងកុងបានដំឡើងសញ្ញាព្យុះរហូតដល់លេខ ៨ របស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យនេះ ដែលជាកម្រិតខ្ពស់បំផុតទី៣ នៅក្នុងប្រព័ន្ធអាកាសធាតុរបស់ទីក្រុង។ ប្រព័ន្ធនេះបាននិយាយទៀតថាព្យុះត្រូពិច Tapah កំពុងមកជាមួយនូវបរិមាណខ្យល់អតិបរមាដែលស្ថិតនៅជិតភាគកណ្តាលប្រហែលជា ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោងកាលពីម៉ោង ៩ព្រឹកមិញនេះ។ យោងតាមមជ្ឈមណ្ឌលហិរញ្ញវត្ថុបានឲ្យដឹងថាជើងហោះហើរប្រហែលជា ១០០ ត្រូវបានលុបចោល ដោយមានអ្នកដំណើរខ្លះសម្រាកនៅលើកៅអីក្នុងព្រលាន ខណៈដែលពួកគេរង់ចាំព័ត៌មានហោះហើរបន្ថែមពីការធ្វើដំណើរនៅអាកាសយានដ្ឋាន។ មនុស្ស២នាក់បានរងរបួសដោយសារខ្យល់ព្យុះបោកបក់ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ រដ្ឋាភិបាលបានទទួលរបាយការណ៍ថាដើមឈើប្រហែលជា ២០ ដើមត្រូវដួលរលំនៅក្នុងទីក្រុង! ដោយក្នុងនោះមនុស្សរាប់រយនាក់បានស្វែងរកទីជ្រកកោននៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្ននានាដែរ ចំណែកការធ្វើសវនាការរបស់តុលាការក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ