អំណោយរបស់អង្គការ UNFPA ប្រចាំកម្ពុជា ប្រគល់ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតជនភៀសសឹក 

ខេត្តព្រះវិហារ៖  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីរសៀលទី៣១ ខែមករា ឆ្នាំ២០២៦ បាននាំយកកញ្ចប់សម្ភារបរិក្ខារពេទ្យ ដែលជាអំណោយរបស់អង្គការ UNFPA ប្រចាំកម្ពុជា ប្រគល់ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតជនភៀសសឹក និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

កញ្ចប់សម្ភារបរិក្ខារពេទ្យទាំងនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបតម្រូវការសុខាភិបាលបន្ទាន់ និងការថែទាំសុខភាព ជាពិសេសសម្រាប់ជនភៀសសឹក និងប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងបញ្ហាសុខភាព ក្នុងគ្រាអាសន្ន។

ការផ្តល់ជូនសម្ភារបរិក្ខារពេទ្យនេះ គឺដើម្បីគាំទ្រដល់ ក្រុមគ្រុពេទ្យ ដែលប្រចាំការនៅតាមទីសុវត្ថិភាព និងមន្ទីរពេទ្យ ដើម្បីប្រើប្រាស់ តាមការចាំបាច់។