អំណោយរបស់អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ត្រូវបានប្រគល់ជូនក្រួសារវីរ:កងទ័ពជួរមុខ ចំនួន១១១គ្រួសារ នៅស្រុកពញាឮ ខេត្តកណ្តាល

ឯកឧត្តមកែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ, ប្រធានក្រុម​ការងារ​ទទួលបន្ទុកឃុំភ្នំបាត ឃុំផ្សារដែក និង​ឃុំវិហារលួង អមដោយសហការី នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៦ បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ងុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងលោកជំទាវ ផ្តល់ជូនក្រុមគ្រួសារវីរកងទ័ពជួរមុខ ចំនួនគ្រួសារ១១១គ្រួសារ នៅឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង។

ឯកឧត្តម កែវ បេងវឌ្ឍន៍ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចទាំងពីរ​តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ សម្តេចតែងតែព្រួយបារម្ភ​ ពីទុក្ខលំបាករបស់ក្រុមគ្រួសារវិរ:កងទ័ពជួរមុខដែរបានល:បង់គ្រប់បែបយ៉ាងដើម្បីការពារទឹកដីពីការឈ្លានពានប្រទេសសៀម។

ដោយឡែក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគិតគូរយ៉ាងម្មត់ចត់ទៅលើទុក្ខលំបាកបាននាំយកអំណោយជូនដល់ក្រុមគ្រួសារវិរ:កងទ័ពជួរមុខនៅពេលនេះ។

ទន្ទឹមនេះ ឯកឧត្តម កែវ បេងវឌ្ឍន៍ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គីជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងចេះជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបទុក្ខលំបាក​ រួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ។

ឯកឧត្តមកែវបេងវឌ្ឍន៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងផ្តាំផ្ញើរចំពោះអាជ្ញាធរមូលដ្ឋាន ដែលសហការគ្នាបានយ៉ាងល្អ ក្នុងការជួយដោះស្រាយក្នុងគ្រាលំបាក ជូនដល់ក្រុមគ្រួសារ
វិរ:កងទ័ពទាំងអស់បានទាន់ពេលវេលា៕អំណោយត្រូវចែកជូន១១១ គ្រួសារដែលមកពីឃុំចំនួន 3 គឺ÷
១. ឃុំភ្នំបាតចំនួន ៤៤ គ្រួសារ
២. ឃុំផ្សារដែកចំនួន ២៣ គ្រួសារ
៣. ឃុំវិហារលួងចំនួន ៤៤ គ្រួសារ
ដោយក្នុង ១ គ្រួសារយុទ្ធជនជួរមុខ ទទួលបានថវិកាឧបត្ថម្ភចំនួន ២០០ ០០០ រៀនិងសម្ភារៈគ្រឿងឧបភោគបរិភោគមាន÷
– អង្ករចំនួន ៥០ គីឡូក្រាម
– ទឹកស៊ីអ៊ីវ ២ យួរ ( ១២ ដប)
– ត្រីខចំនួន ៣០ កំប៉ុង
– សាច់ក្រកចំនួន ២ គីឡូក្រាម