អេស្ប៉ាញដាក់ពង្រាយកងកម្លាំងយោធានៅទីក្រុង Ceuta ក្រោយពីឃើញជនអន្តោប្រវែសន៍រាប់ពាន់នាក់បំពានព្រំដែនម៉ារ៉ុកសម្រុកចូលទឹកដីរបស់ពួកគេយ៉ាងអនាធិបតេយ្យ
អេស្ប៉ាញបានដាក់ពង្រាយយោធារបស់ខ្លួន ដើម្បីស្តារសណ្តាប់ធ្នាប់នៅតាមព្រំដែនរបស់ខ្លួនឡើងវិញ ជាមួយប្រទេសម៉ារ៉ុកក្នុងទីក្រុង Ceuta បន្ទាប់ពីជនអន្តោប្រវេសន៍រាប់ពាន់នាក់បានហូរចូលទៅក្នុងទឹកដីដ៏តូចមួយនេះរបស់អេស្ប៉ាញ ដោយសកម្មភាពនោះបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់ ក្នុងហេតុការណ៍រត់សម្រយុកឡើងគោក និង ជាន់គ្នាទាំងកំរោល។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋាននៅទីក្រុង Ceuta បានស្នើសុំឱ្យរដ្ឋាភិបាលកណ្តាលនៅទីក្រុងម៉ាឌ្រីដពង្រឹងកម្លាំងបន្ថែមទៀតដើម្បីគ្រប់គ្រងវិបត្តិព្រំដែនដែលបានកើតឡើង មុនពេលវាផ្ទុះចេញដូចរូបភាពកាលពីថ្ងៃព្រហស្បតិ៍នេះជាមួយនឹងហ្វូងមនុស្សយ៉ាងច្រើនបានបំពានរបងព្រំដែនរបស់ប្រទេសទាំងពីរ។ រដ្ឋាភិបាលអេស្ប៉ាញបាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍នោះថា ខ្លួននឹងបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅជួយដល់ការងារក្រុមឆ្មាំស៊ីវិលដើម្បី រក្សាសន្តិសុខនៅក្នុងទីក្រុង Ceuta។ ពួកគេក៏បានប្រកាសផងដែរថា នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchez នឹងចូលរួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Fernando Grande-Marlaska ក្នុងដំណើរទស្សនកិច្ចចុះមកត្រួតពិនិត្យក្នុងទីក្រុងតូច Ceuta នៅថ្ងៃសុក្រនេះ។ តាមរូបភាពវីដេអូបានបង្ហាញពីហ្វូងមនុស្សរាប់ពាន់នាក់ ភាគច្រើនជាជនជាតិម៉ារ៉ុក កំពុងដើរជុំវិញទំនប់ទឹកនៅឆ្នេរ Tarajal ទៅលើផ្លូវក្នុងស្រុក ក្រោយពេលដែលពួកគេសម្រុកចូលមក។ ខណៈដែលមនុស្សភាគច្រើនទាំងនោះ គឺជាបុរសវ័យក្មេង ក៏មានគ្រួសារដែលមានស្ត្រី និងកុមារតូចៗមកជាមួយដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






