ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលមហោស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទមហោស្រពចម្រៀង និងម្ហូបអាហារជនជាតិដើមភាគតិច ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាល ខេត្ត ស្តីទី និងមានការចូលរួមពីតំណាងកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត យុវជន និងសិស្ស និស្សិតជាច្រើនរូប ។
លោក នួន សារ៉ន អភិបាលខេត្តមណ្ឌលគិរីស្តីទី បានកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិ ល្បៈ ខេ ត្តទាំ ងអស់ ដែលបានខិតខំប្រឹងប្រែង យក អស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការចូលរួមអនុវត្តការងារឱ្យទទួលបានជោគជ័យ និងសូមឱ្យបន្តយកចិត្តទុកដាក់ អនុវត្តសកម្មភាពការងារ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេ ចឱ្យបាននូវគោលន យោ បាយជាតិស្តីពី “ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” ដោយអនុវត្តន៍ ស្រប តាម គោលនយោបាយដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែ ល មានសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម។ លោក អភិបាលខេត្តស្តីទី បានលើកទឹកចិត្តចំពោះបងប្អូនបេក្ខជន និងបេក្ខនារី ដែលទទួលបានជ័យលាភីគឺត្រូ វបន្តហ្វឹ ក ហា ត់ថែមទៀត ដើម្បីមានឱកាសទៅចូលរួមព្រឹត្តិការណ៍មហោស្រពនានានៅថ្នាក់ជាតិ និងថ្នាក់ខេត្តជាបន្តបន្ទាប់ទៀត ដើម្បី ដណ្ដើម ជ័យ លាភី ជូនខេត្ត និងកិត្តិយសផ្ទាល់ខ្លួន។ដោយឡែកសម្រាប់បេក្ខជន បេក្ខនារី ដែលពុំបានទទួលជ័យលាភី សូមកុំអាក់អន់ ស្រពោន ចិត្ត សូម បងប្អូន បន្តខិតខំទៀត សម្រាប់ឱកាសក្រោយៗ ព្រោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការ ឱ្យរដ្ឋបាលខេត្ត នឹង រៀបឱ្យមានមហោស្រពបែបនេះ ជារៀងរាល់ឆ្នាំ ដូចនេះត្រូវបន្តព្យាយាមទៀត ដើម្បីបងប្អូន បានសម្រេចនូវគោលបំណងរបស់ខ្លួន។
លោក ក៏បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវចូលរួមបង្កលក្ខណៈដល់បេ ក្ខជន បេក្ខនារី ដែលមានចំណាប់ អារម្ម ណ៍ លើ វិស័ យវប្បធម៌ និងវិចិត្រសិល្បៈឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមប្រកួតប្រ ជែងកាន់តែមានលក្ខណៈល្អប្រសើរពីមួយឆ្នាំ ទៅមួ យឆ្នាំ ព្រោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈជាយាន ដើម្បីឱ្យយុវជន មានឱកាសបញ្ចេញ នូវសមត្ថភាពរបស់ខ្លួន លើវិស័យសិល្បៈ និងវប្បធម៌នេះ។
លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយពីទទួលបានការអនុញ្ញាតពី រដ្ឋបាលខេត្ត និងមានការចង្អុលបង្ហាញណែនាំដោយផ្ទាល់ ពីឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី មន្ទីរ ក៏បានធ្វើ ការ ផ្ស ព្វផ្សាយ ជ្រើសរើស បេក្ខជន បេក្ខនារីដើម្បីចូលមកប្រកួតវិញ្ញាសារចម្រៀងសម័យ និងបានធ្វើ ការពិពណ៌ ខ្នាត តូចបង្ហាញនូវម្ហូបបងប្អូនជនជាតិ ដើមភាគតិច និងម្ហូបខ្មែរមកបង្ហាញ ពីមុខម្ហូបសរុបចំនួន៦មុខ និងបង្អែមចំនួន១មុខ។
លោកប្រធានមន្ទីរបន្តថា ក្នុងពិធីខាងលើនេះ សម្រាប់បេក្ខជននិងបេក្ខនារី ដែលបានប្រឡងប្រជែងប្រកួតសមត្ថកិច្ចច្រៀងមានចំនួន ១២រូប និងមានអ្នកជាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ហើយទទួលបាននូវពានរង្វាន់កិត្តិយស និងប្រាក់ឧបត្ថម្ភពីសំណាក់ថ្នាក់ដឹកនាំខេត្តផងដែរ ៕ ស៉ីផុន ហ៊ុងគ្រី