អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងពោធិ៍សាត់ទទួលបានការផ្សព្វផ្សាយដើម្បីពង្រឹងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងApp NoDrug
ខេត្តពោធិ៍សាត់ ៖ អនុវត្តតាមផែនការពហុវិស័យ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿង ញៀន ចាប់តាំងថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ដើម្បីចូលរួមចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវ កម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានចំនួន១៩ទីតាំង គ្របដណ្តប់ចំនួនមនុស្ស ១៣៧នាក់។
លោក មីលីយ៉ា សុវត្ថិធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍ សាត់ បានស្វាគមន៍និងបង្ហាញពីសភាពការណ៍ទេសចរណ៍នៅក្នុងខេត្តក៏ដូចជាកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភា ពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធានាសុវត្ថិភាពនិងទាក់ទាញអ្នកទេសចរណ៍ឲ្យមកលេងខេត្តពោធិ៍សាត់នៃដង ទន្លេសាបមួយនេះ ហើយលោកនឹងបន្តអនុវត្តនៅរាល់គោល នយោបាយទាក់ទាញទេសចរណ៍រដូវកាលបៃតង។
ថ្លែងក្នុងនាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសនោះលោក សំ សេង នាយករងវិទ្យាស្ថានទេសចរ ណ៍ តំណាងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ទេសចរណ៍ បានផ្សព្វផ្សាយផែនការលេខ ០១ ផក ចុះថ្ងៃទី ១៣ ខែឆ្នាំកុម្ភ: ២០២៦ ស្តីពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី១១ ។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធានផ្សព្វ ផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការថ្លែងអំណរគុណ និងកោតសសើររបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនជូនដល់គ្រប់សមាសភាពនៃវិស័យទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀ នហើយគោលបំណងពេលនេះ គឺពង្រឹងការចូលរួមរបស់វិស័យឯកជនជួយបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿង ញៀន តាមរយ:ការផ្តល់នូវខិតបណ្ណ សៀវភៅច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ស្ទីកឃ័រណែនាំឱ្យទៅទទួលសេវាព្យាបាលដោយផ្អែកលើសហគមន៍ នៅមូលដ្ឋានសុខាភិបាល និងបំផុសការប្រើប្រាស់ App NoDrug ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានថ្លែងបញ្ជាក់ជូនថាការចូលរួមជួយពីម្ចាស់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាការជួយខ្លួនឯង ការពារបាននូវសុវត្ថិភាពបុគ្គលិក និងសហគមន៍ពីបញ្ហាគ្រឿងញៀន។
សូមបញ្ជាក់ថា នៅខេត្តពោធិ៍សាត់មានកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀនចំនួនពីរកន្លែង គឺនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកស្រុកបាកាន។







