អភិបាលរាជធានីភ្នំពេញ៖ ជំរុញមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ: ជូន ប្រជាពលរដ្ឋ ជា ពិសេស សេវា សុរិយោដី
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ: ជូន ប្រជាពលរដ្ឋ ជា ពិសេស សេវា សុរិយោដីឲ្យមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរជាងមុនថែមទៀត។
ការជំរុញ ញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈឯកឧត្តម និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ អញ្ជេីញដឹកនាំកិច្ចប្រជុំនៅ សាលា រាជធានី ភ្នំពេញ ស្តីពីការពិភាក្សាលេីការ ជំរុញ ការ ផ្តល់ សេវា សាធារណៈ ជា ពិសេស សេវាសុរិយោដី ជូន ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន រាជធានីភ្នំពេញ ឱ្យ កាន់ តែ ល្អប្រសើរ ថែម ទៀត ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ បន្ទាប់ ពី ស្តាប់ របាយការណ៍ របស់ លោក ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ស្តីពី វឌ្ឍនភាព នៃការ ផ្តល់ សេវា សុរិយោដី រួច មក ឯកឧត្ដម គង់ វិបុល បាន បញ្ជាក់ ថា កិច្ច ប្រជុំ ថ្ងៃ នេះ គឺ ជា រឿងល្អ បំផុត ធ្វើ យ៉ាងណា ឲ្យ មន្ត្រី ជំនាញ ពាក់ព័ន្ធ អាច បន្ស៊ី ការងារ របស់ ខ្លូន និង ពិភាក្សា រិះរក មធ្យោបាយ ដើម្បី ជំរុញ ការ ផ្តល់ សេវា ជូន ប្រជាពលរដ្ឋ បាន កាន់ តែ ល្អ ប្រសេីរ ។ ជាមួយ គ្នា នេះដែរ ឯកឧត្ដម បាន អនុញ្ញាត ជូន ឯកឧត្ដម អគ្គនាយករង ធ្វេី បទបង្ហាញ ខ្លី ស្តីពី យន្ត ការ នៃការ ផ្តល់ សេវា បង់ ពន្ធ ប្រថាប់ត្រា និងការ បង់ ពន្ធ នានា ដែល អគ្គ នាយក ដ្ឋាន បាន នឹង កំពុង អនុវត្ត ដោយ ប្រេីប្រាស់ ប្រព័ន្ធ បច្ចេកវិទ្យា ហើយ ផ្តល់ លទ្ធភាព ជូន មន្ត្រី និង ប្រជាពលរដ្ឋ អាច មេីលឃេីញ ពី លំហូរ ចរន្ត ការ លិខិត ស្នាម បាន ដោយ ងាយស្រួល ។
កិច្ចប្រជុំនេះដែរ ឯកឧត្ដម ឃួង ស្រេង បាន ផ្តល់ យោបល់ ថាគួរមាន យន្តការ ទំនាក់ទំនង ផ្ទៃក្នុង រវាង មន្ត្រី ផ្តល់ សេវា ទាំង ភាគី អគ្គនាយក ដ្ឋាន ពន្ធដារ ទាំង អង្គ ភាព ច្រកចេញ ចូល តែមួយ និង មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ដេីម្បី ជំរុញ នីតិវិធី ផ្តល់ សេវា ជូន ប្រជាពលរដ្ឋ កាន់ តែល្អប្រសេីរ ហើយ ការ លេីកឡេីង នេះ ត្រូវ បាន ទទួល ការ ឯកភាព ពី ឯកឧត្ដម គង់ វិបុល ផងដែរ។
ជាមួយ គ្នា នេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសេីរ ពិសេសការផ្ដល់សេវាសុរិយោដី និង ជំរុញផ្សព្វផ្សាយបន្ថែមពីផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផងដែរ៕






