អភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំយកអំណោយជាសម្ភារៈសិក្សា ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាតេជោមរកត ស្ថិតនៅព្រំដែន ខេត្តព្រះវិហារ

ក្នុងឱកាសអញ្ជេីញ សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់អង្គភាពវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាសម្ភារៈសិក្សា ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាតេជោមរកត ស្ថិតនៅព្រំដែន ខេត្តព្រះវិហារ ។
គូសជម្រាបជូនថា ដោយសារតែមានហេតុការណ៍ កេីតឡេីងរវាងការឈ្លានពាន វាយឆ្មក់របស់ទាហានប្រទេសថៃ មកលេីកងទ័ព កម្ពុជា ដែលធ្វេីអោយទាហានខ្មែរម្នាក់បានពលី គឺព្រិន្ទបាល ឯក សួន រ៉ោន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សាលាបឋមសិក្សាតេជោមរកត ដែលស្ថិតនៅទីតាំងក្បែរនោះ បានផ្អាកការសិក្សាជាបណ្តោះអាសន្ន សិន ទេីបពិធីប្រគល់សម្ភារៈសិក្សានេះ បានធ្វេីឡេីងនៅផ្នែកខាងក្រោម នៃផ្លូវឡេីងចូលទៅសាលាបឋមសិក្សា ។
នៅក្នុងឱកាសនោះ លោក សក់ ច័ន្ទកញ្ញារិទ្ធ បានធ្វេីការផ្តល់ជូននូវអំណោយរួមមាន៖ ឧបត្ថម្ភសិស្សានុសិស្ស នៅសាលាបឋមសិក្សាតេជោមរកត ចំនួន៥១នាក់ ក្នុងម្នាក់ៗទទួលបាន ៖
១- កាតាបស្ពៀយ ចំនួន ០១ឈុត
២- សៀវភៅ ចំនួន ០៥ក្បាល
៣- ប៊ិចចំនួន ០៣ដើម (ខៀវ ០២ដើម និងក្រហម ០១ដើម)
៤- ខ្មៅៃដចំនួន ០២ដើម
៥- ប្រដាប់ខួងខ្មៅដៃ ចំនួន ០១ដើម
៦- ជ័រលុប ចំនួន ០១ដើម
៧- នំស្រួយលីលី ចំនួន ០១កញ្ចប់
៨- ថវិកា ចំនួន ១០,០០០រៀល
-ឧបត្ថម្ភជូនលោកគ្រូ-អ្នកគ្រូ ចំនួន ០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០មុឺនរៀល និង នំស្រួយលីលី ០១កញ្ចប់ និងឧបត្ថម្ភសម្រាប់សាលាបឋមសិក្សាតេជោមរកត ចំនួន ១,០០០,០០០រៀលផងដែរ។
អត្តបទ ឃួន សុភ័ក្ត្រឧត្តមវណ្ណៈ
រូបភាព សេង ចាន់