ខេត្តព្រះសីហនុ៖ រីករាយជាមួយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីតំបន់ឆ្នេរ! ព្រឹត្តិការណ៍ «សង្ក្រាន្តឆ្នេរអូត្រេះ» នឹងត្រូវរៀបចំឡើងយ៉ាងអធិកអធមក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពី ថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះ។
នៅក្នុងកម្មវិធីនេះ បងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងបានសប្បាយរីករាយជាមួយការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែប រួមមាន ល្បែងកម្សាន្តប្រពៃណី ទាញព្រាត់, បោះអង្គុញ, ចោលឈូង, ចាប់កូនខ្លែង, ដណ្តើមស្លឹកឈើ និងវាយក្អម ខាំប៊ិកគោក, រាំដណ្តើមកៅអី, រាំទូលក្អម និងពាំពងទា។
ក្រៅពីល្បែងប្រជាប្រិយ ក៏មានការរៀបចំជាវង់រាំកម្សាន្តតាមចង្វាក់ភ្លេងប្រពៃណីខ្មែរ ដើម្បីបង្កបរិយាកាសឱ្យកាន់តែសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។ កុំភ្លេចចូលរួមឱ្យបានកុះករ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកកម្ពស់វប្បធម៌ខ្មែរយើងនៅមាត់ឆ្នេរអូត្រេះ។
អត្ថបទ ៖ មឿន ស្រីមុំ
រូបភាព ៖ ផូង ថៃ



