អបសាទរ កីឡាករ យុន ប៊ុនណា ទទួលបាន មេដាយសំរឹទ្ធ លេីវិញ្ញាសា Freestyle ទម្ងន់ 70kg ក្នុងព្រឹត្តិការណ៌ប្រកួតកីឡាចំបាប់អន្តរជាតិ ( Southeast Asian & Invitation Championship)

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ កីឡាករ ចំបាប់កម្ពុជា កីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle ក្នុងព្រឹត្តិការណ៍ការបកួតកកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” នៅប្រទេសសិង្ហបុរី។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិ បានប្រាប់តាម អនឡាញឲ្យដឹងថា ម្ចាស់មេដាយមាស បានទៅលើកីឡាករ ចំបាប់តៃវ៉ាន់ Hong Yu Chen ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ ចំបាប់អូស្រ្តាលី David Wang និងម្ចាស់មេដាយសំរីទ្ធ បានទៅលើកីឡាករចំបាប់កម្ពុជា កីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle
សហព័ន្ធត្រៀមបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ចំនួន១៧ នាក់ ។

លោក កាង ដែនពិសិដ្ឋ បានបន្តថាលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងនិងជានាយកវិទ្យាស្ថានខេមអេដ។បានជួយឧបត្ថម្ភដល់អាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីទំាងការហូបចុក ស្នាក់នៅ និងការធ្វើដំណើរចំនួន ១៧ នាក់៕