អនុប្រធានាធិបតីអាម៉េរិក JD Vance និយាយថា«កោះ Greenland មានសារៈសំខាន់ណាស់ចំពោះសន្តិសុខជាតិ របស់យើង» ហើយ USA កំពុងដំឡើងប្រព័ន្ធការពារមីស៊ីលមាន តម្លៃរាប់ពាន់លានដុល្លារឈ្មោះ «Golden Dome» 

អនុប្រធានាធិបតី JD Vance កំពុងបញ្ជាក់ជាថ្មីថា «កោះ Greenland មានសារៈសំខាន់ចំពោះសន្តិសុខជាតិអាមេរិក» ទោះបីជាប្រធានាធិបតី Donald Trump និយាយថា ការចរចាលើកោះនេះកំពុងបន្តក៏ដោយ។ លោក Vance បានថ្លែងបែបនេះនៅទីក្រុង Toledo រដ្ឋ Ohio បន្ថែមទៀតថា «ការចរចាជាមួយអង្គការ NATO កំពុងដំណើរការទៅដោយរលូន»។ «ខ្ញុំជឿថា រឿងនេះគឺបានដំណើរការបានក្នុងរយៈពេលមួយឆ្នាំកន្លងមកហើយ នៅពេលដែលប្រធានាធិបតីអាម៉េរិកបានកំណត់គោលដៅចង់សម្រេចរឿងអ្វីមួយក្នុងការចរចា លោកនឹងសម្រេចវាឲ្យទាល់តែ»។ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងនេះ ប្រសិនបើបានបញ្ចប់ នោះវានឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដំឡើងបាននូវធាតុផ្សំនៃប្រព័ន្ធ «Golden Dome» របស់លោក ដែលជាផ្នែកមួយនៃប្រព័ន្ធការពារមីស៊ីលដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅលើដុំទឹកកករបស់ប្រទេសដាណឺម៉ាកមួយនេះ។ ប្រធានាធិបតីអាម៉េរិកក៏បានបញ្ជាក់កាលពីថ្ងៃពុធថា លោកបានលុបចោលពន្ធគយដែលលោកធ្លាប់បានគំរាមកំហែងដាក់លើប្រទេសអឺរ៉ុបចំនួន៨ ដើម្បីជំរុញឱ្យមានការគ្រប់គ្រងលើកោះ Greenland របស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបាននិយាយថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រធានអង្គការ NATO រួចហើយ លើ «ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត» លើសន្តិសុខតំបន់ទឹកកកអាកទិកនេះ។ លោក Vance បាននិយាយសង្កត់ធ្ងន់ទៀតថា៖ លោក Trump កំពុងធ្វើដំណើរពីទីក្រុង Davos ទៅកាន់ទីក្រុង Zurich វិញ បន្ទាប់ពីមេដឹកនាំរបស់លោកបានបង្ហាញខ្លួននៅលើវេទិកាសេដ្ឋកិច្ចពិភពលោក WEF ។ ឆ្លើយតបទៅនឹងសំណួរស្តីអំពីកិច្ចប្រជុំត្រីភាគីដែលបានប្រកាសរវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី លោក Vance បាននិយាយថា «ជាការពិតណាស់ មកដល់ពេលនេះយើងអាចយល់បានថាពួកគេកំពុងអង្គុយចុះ ហើយពិភាក្សាគ្នាស្តីអំពីវឌ្ឍនភាពបន្ត»៕

សម្រួលអត្ថបទ៖ សុផារិន្ទ