អត្តពលិក កាយសម្ព័ន្ធកម្ពុជា បញ្ជូនគ្រូជំនួយ និងកីឡាករ៣រូប ទៅហ្វឹកហាត់បំប៉ន បង្កើនសមត្ថភាព នៅប្រទេសចិន

អត្តពលិកកីឡា កាយសម្ព័ន្ធកម្ពុជា ចំនួន៤រូប បានចេញទៅ ហ្វឹកហាត់បំប៉ន បង្កើនសមត្ថភាព រយៈពេលវែង នៅSHANTOU SPORTS SCHOOL ខេត្តGUNGDONG សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា នាព្រឹកថ្ងៃទី៨ ខែ កក្តដា ឆ្នាំ២០២៥ បានដឹកនាំអត្តពលិក ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា បានថ្លែងបញ្ជាក់ថា អត្តពលិក៤រូប ដែលបញ្ជូនទៅហ្វឹកហាត់បំប៉នសមត្ថភាព នៅប្រទេសចិន រយៈពេលវែងនេះ មានគ្រូជំនួយ ជម្រើស លោក ផុន សុខជា ខណៈ៣រូបទៀត ជាកីឡាករ ជម្រើសជាតិ រួមមានៈ កីឡាករ ទែន វ៉ាន់ដេត យ៉ន មង្គល និងកីឡាករ រេត លីម៉េង។

ឯកឧត្តម អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធខាង បានបន្តទៀតថា អត្តពលិក៤រូបនេះ នឹងទៅហ្វឹកហាត់រយៈពេល៥ខែ ចាប់ពីថ្ងៃទី៨ ខែ កក្តដា រហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ ទើបវិលត្រឡប់មកកម្ពុជាវិញ។ ការហ្វឹកហាត់នេះជាអាហាររូបករណ៍ ដែលសម្របសម្រួល ជួយពីលោក GORDAN TANG អនុប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងនោះក៏មានការចំណាយ លើការហូបចុកស្នាក់នៅផងដែរ។ខណៈសំបុត្រយន្តហោះ ទៅនិងត្រឡប់មកវិញ ការចំណាយបន្ទុកលើឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធាណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា ។

ឯកឧត្តម អគ្គលេខាធិការ បានអះអាងថា អត្តពលិក៤រូប ដែលសហព័ន្ធបញ្ជូនទៅហ្វឹកហាត់ នៅប្រទេសចិននេះ មាន២រូបហ្វឹកហាត់ ត្រៀមកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រេទេសថៃ ដែលនិងដំណើរការប្រកួត នាអំឡុង ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ខណៈ២រូបទៀត គឺហ្វឹកហាត់បំប៉នត្រៀ មសម្រាប់ព្រឹត្តិការណ៍ ប្រកួតផ្សេងៗដែលជាការប្រកួត កម្រិតអន្តរជាតិដែរ។

ឯកឧត្តម រំលេចថា ការចេញទៅហ្វឹកហាត់របស់កីឡាករ កាយសម្ព័ន្ធកម្ពុជា នៅលើទឹកដីប្រទេសចិននេះ គឺជាការហ្វឹកហាត់ មួយក្នុងទិសដៅបង្កើនគុណផលកីឡាផ្នែកបច្ចេកទេស មិនមែនទៅហ្វឹកហាត់ ដឹងតែមកយកមេដាយ បាននោះទេ ពោលប្រភេទកីឡាកាយសម្ព័ន្ធជាប្រភេទកីឡា អូឡាំពិកដែលចំណាយពេលហ្វឹកហាត់ យូទើបទទួលបានសមិទ្ធផលផ្លែផ្កា ខណៈបច្ចុប្បន្ននេះប្រទេសក្នុងតំបន់ឡើងដល់វគ្គជម្រុះកីឡាអូឡាំពិកឬខ្លះឈានដល់ឈ្នះមេដាយមាសអូឡាំពិកទៅទៀត។ដូច្នោះហើយ ទោះបីយើងបានហ្វឹកហាត់ក្រោយគេក៏ដោយ ក៏យើងទៅតែបន្តទិសដៅទៅមុខជានិច្ច។

គួរឱ្យដឹងដែរថា ការបញ្ជូនអត្តពលិកវ័យក្មេងទៅហ្វឹកហាត់នៅលើទឹកដីប្រទេសចិននេះ សម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធ គឺជាលើកទី៣ហើយ ។ ខណៈការហ្វឹកហាត់ក្នុងឆ្នាំ២០២៥នេះ គឺការហ្វឹកហាត់ មានរយៈពេល៥ខែ ដោយគិតចាប់ពីថ្ងៃទី៨ ខែ កក្តដា រហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ រាល់ការចំណាយហូបចុកស្នាក់នៅ គឺ លោក GORDAN TANG អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាអ្នករាប់រងជួយទាំងស្រុង៕