អតីតពិធីការិនីរទូរទស្សន៍ និង ធំដឹងក្តីក្នុងគ្រួសាររាជការមួយ លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រី ដំបូងក្នុងប្រទេសជប៉ុន

នៅថ្ងៃអង្គារនេះសភាជប៉ុនបានបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្រ្តប្រទេសជប៉ុនជាផ្លូវការហើយ ។ លោកស្រី Takaichi អាយុ ៦៤ឆ្នាំ ជាប្រធានគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងតស៊ូ ជំនួសលោក Shigeru Ishiba ដែលត្រូវបង្ខំចិត្តឱ្យលាលែងពីតំណែងបន្ទាប់ពីការចាញ់សម្លេងបោះឆ្នោតដ៏យ៉ាងគំហុកចំនួនពីរលើក។ លោក Ishiba ដែលកាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ បានលាលែងពីតំណែងជាមួយគណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីបើកផ្លូវសម្រាប់អ្នកស្នងតំណែងរបស់បក្សដែរ។ អតីតរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល និងជាពិធីការិនីរទូរទស្សន៍ និងធ្លាប់ជាអ្នកវាយស្គរក្នុងក្រុមតន្រ្តីលោហៈធុនធ្ងន់ផង ពេលនេះលោកស្រីនឹងត្រូវប្រឈមមុខនឹងបញ្ហាក្នុងការដឹកនាំមិនត្រឹមតែក្នុងគណបក្សតែមួយនោះទេ ប៉ុន្តែនឹងត្រូវតស៊ូដើម្បីទទួលបានការជឿទុកចិត្តពីអ្នកបោះឆ្នោតឡើងវិញដែរ បន្ទាប់ពីបក្សរបស់លោកស្រីជួបរឿងអាស្រូវ និងការប្រកួតប្រជែងគ្នាជាមួយភាគីស្តាំនិយម ដែលធ្វើឲ្យប្រទេសត្រូវប្រឈមនឹងអត្រាកំណើតទាប និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ។ លោកស្រី Takaichi កើតនៅខេត្តណារ៉ាក្នុងឆ្នាំ ១៩៦១ លោកឪពុកឈ្មោះ Takaishi ជាបុគ្គលិកការិយាល័យ ហើយម្តាយរបស់លោកស្រីគឺជាមន្រ្តីប៉ូលីស។ ដូច្នេះរឿងនយោបាយបានធ្វើឲ្យលោកស្រីមិនឃ្លាតទៅណាឆ្ងាយអំឡុងធំដឹងក្តីនោះទេ។ ធ្លាប់ជាអ្នកវាយស្គរដែកធុនធ្ងន់មួយរូប លោកស្រីមានភាពល្បីល្បាញខាងកាន់ដំបងច្រើន ព្រោះលោកស្រីត្រូវប្រើវាក្នុងពេលវាយស្គរតែមួយឲ្យបានខ្លាំង។ មិនតែប៉ុណ្ណោះលោកស្រីក៏ធ្លាប់អតីតជាអ្នកជ្រមុជទឹកដ៏ជំនាញដែរ និងជាបុគ្គលនិយមលេងម៉ាករថយន្តថែមទៀតផង មានដូចជា Toyota Supra ដែលជារថយន្តជាទីស្រលាញ់របស់លោកស្រីនិងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ Nara ។ ការបំផុសគំនិតនយោបាយរបស់លោកស្រីបានធ្វើឡើងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្រោយពីមានជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ហើយបន្ទាប់ពីកាន់តំណែងនេះជាផ្លូវការ លោកស្រីនឹងត្រូវជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅសប្តាហ៍ក្រោយផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ