អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំកិច្ចប្រជុំលើកទី១២ អាណតិ្តទី៤ នៃ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១២ អាណតិ្តទី៤ បានដំណើរ
ការក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បី ១-ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី១១ អាណត្តិ៤ ២- របាយការណ៌របស់អង្គភាពប្រឆាំងអំពើពុករលួយ និង ៣-បញ្ហាផ្សេងៗ។
នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៥៧ពាក្យប្ដឹង។
បើយោងតាមរបាយការណ៍េឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន ACU ក៏បានរាយការណ៍សភាពការណ៍មួយចំនួនពាក់ព័ន្ធ Online Scmas។
ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មានមន្ដ្រីចំនួន ១៣៧រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៥៩រូប, មន្រ្តី ចំនួន ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៧៦រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។
ឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្ថែមថា អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៨៦ គម្រោង របស់ អង្គភាព លទ្ធកម្មចំនួន ២៩អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួន ទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕







