អង្គការ WWF-កម្ពុជា សហការ​ជាមួយការរិយាល័យអង្គការ WWF ផ្សេងទៀតនៅក្នុងតំបន់​ ដើម្បី​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ពង្រឹង​វិធានការ​ការពារ​សត្វ​ដំរី​អាស៊ី

ភ្នំពេញ​ ៖ កន្លងមក មានករណីសិក្សាមួយស្តីអំពីការស្លាប់នៃកូនដំរីក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃបុណ្យម្ដាយ ដែលបានបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ការកែលម្អការសុខដុមនីយកម្មរវាងមនុស្ស និងសត្វដំរី។ ដូច្នេះហើយ អង្គការ WWF-កម្ពុជា កំពុង​សហការ​ជាមួយការរិយាល័យអង្គការ WWF ផ្សេងទៀតនៅក្នុងតំបន់​ ដែលជាប្រទេសកំពុងមានវត្តមានសត្វដំរី ដើម្បី​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ពង្រឹង​វិធានការ​ការពារ​សត្វ​ដំរី​អាស៊ី។ 

នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី ដែលជាទីកន្លែង និងជាទីជម្រករស់នៅរបស់សត្វដំរីអាស៊ីប្រមាណ ៣០០ ក្បាលនៅទីនោះ ហើយបច្ចុប្បន្នអង្គការ WWF-កម្ពុជា និងដៃគូ កំពុងសហការពង្រឹងការងារកែលម្អការគ្រប់គ្រងច្រករបៀង ដែលជាទីកន្លែងសត្វដំរីឆ្លងកាត់រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ឆាប់ៗខាងមុខនេះ អង្គការ WWF-កម្ពុជា រៀបចំដំណើរទស្សនកិច្ចសិក្សាមួយដែលមានការចូលរួមពីសិស្សានុសិស្សជា ១០០នាក់ នៅស្នាក់ការល្បាតត្រពាំងធ្មៀរ ដើម្បីបំផុសគំនិតដល់សិស្សានុសិស្ស ដើម្បីចូលរួមកាន់ច្រើននៅក្នុងការងារអភិរក្ស៕