អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា៖ ច្បាប់សភាប៉េរូបាននឹងកំពុង ពង្រឹងអង្គការជ្រុលនិយមឧក្រិដ្ឋកម្មឱ្យកើតឡើងកាន់ខ្លាំងក្លាទៅៗ

យោងទៅតាមរបាយការណ៍មួយដែលត្រូវបានបង្ហាញដោយអង្គការរក្សាសិទ្ធិមនុស្ស Human Rights Watch ហៅកាត់ថា (HRW) បានអះអាងថា៖ សភារបស់ប្រទេសប៉េរូក្រោមរដ្ឋបាលរបស់ប្រធានាធិបតីលោកស្រី Dina Boluarte បានវិវឌ្ឍន៍ច្បាប់មួយចំនួនដែលអនុញ្ញាតឲ្យអង្គការជ្រុលនិយមឧក្រិដ្ឋកម្ម (ជាអង្គការជាប់ពាក់ព័ន្ធបទឧក្រិដ្ឋច្រើន) កំពុងពង្រីកអំណាចរបស់ពួកគេ។ អ្នកស្រី Juanita Goebertus ជានាយិការបស់អង្គការរក្សាសិទ្ធិមនុស្សអាម៉េរិកបានបង្ហាញរបាយការណ៍ដែលមានគោលបំណងបង្ហាញពីការថយខ្សោយនៃអំណាចឯករាជ្យរបស់តុលាការ ការរឹតបន្តឹងសន្តិសុខ និងមានសកម្មភាពកាប់ព្រៃឈើកាន់តែខ្លាំងដែរ។ អ្នកស្រីបានបញ្ជាក់ថា៖ ក្រុមប្រឹក្សាសភារបស់ប៉េរូប្រហែលជាពាក់កណ្តាលកំពុងស្ថិតក្រោមការស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួយជាច្រើន។ គួរបញ្ជាក់ថារបាយការណ៍នេះរួមបញ្ចូលនូវបទសម្ភាសន៍ចំនួន ១២៥ ជាមួយមន្រ្តីរបស់រដ្ឋ និងអ្នកតវ៉ាសិទ្ធិមនុស្សជាច្រើននាក់។ អង្គការរក្សាសិទ្ធិមនុស្សបានគណនាថាករណីសម្លាប់មនុស្ស (homicides) បានកើនឡើង ១៣៧% ចន្លោះឆ្នាំ ២០១៨ ហើយសកម្មភាពសម្លាប់មនុស្សចំនួន ២,៥៥២ករណី គឺជាងកណ្តាលពាក់ព័ន្ធនឹងអ្នករកស៊ីឈ្នួលឃាដកម្មតែម្តង។ អ្នកស្រី Goebertus បានបញ្ចាក់បន្ថែមទៀតថា៖ រដ្ឋាភិបាលផ្តាច់ការនិយមបានដាក់កម្រិតលើសិទ្ធិដើម្បីប្រយុទ្ធនឹងឧក្រិដ្ឋកម្មទាំងនោះ ខណៈដែលរដ្ឋាភិបាលផ្សេងទៀតមិនហ៊ានប្រឈមនឹងបទឧក្រិដ្ឋកម្មដែលបានកើតឡើងនោះទេ ហើយមួយផ្នែកនៅក្នុងប្រទេសប៉េរូ គឺជាគំរូដែលគួរឲ្យកត់សម្គាល់មួយដែរ។ គួររំលឹកថារដ្ឋាភិបាលប៉េរូបានទទួលស្គាល់កាលពីដើមខែនេះថាតម្លៃប៉ាន់ស្មានប្រចាំឆ្នាំនៃឧក្រិដ្ឋកម្មកាន់តែខ្លាំង និងកំពុងបំផ្លាញប្រទេសក្នុងតំបន់អាមេរិកខាងត្បូងដោយគិតជាទឹកប្រាក់ប្រមាណជា៥ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១.៧% នៃ GDP ដែលផ្ដល់ភាពអវិជ្ជមានដល់ការវិនិយោគក្នុងសេដ្ឋកិច្ចជាតិដែរ៕

 

សម្រួលអត្ថបទ៖ ឡុង បញ្ញា