អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា៖ មនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅដោយសារជម្លោះវាយប្រហារគ្នាជុំវិញពិភពលោក

អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកពិតជាបានសោកស្ដាយចំពោះការកើនឡើងនៃជម្លោះជុំវិញពិភពលោកនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Antonio Guterres បាននិយាយទៀតថា “ជម្លោះកំពុងរីករាលដាល និងយូរអង្វែង ធ្វើឱ្យមនុស្សជាង 120 លាននាក់ត្រូវចាកចេញពីផ្ទះរបស់ពួកគេ និងផ្លាស់ប្តូរទីលំនៅដែលជាចំនួនច្រើនដែលមិនធ្លាប់មានពីមុនមកទេ ដែលស្ថានភាពនេះវាបានរំខានដល់ជីវិមនុស្ស និងអនាគតភាព។ លោកបានលើកឡើងពីភាពតានតឹងពាណិជ្ជកម្មពិភពលោក និងការកាត់ជំនួយអន្តរជាតិថាជានិន្នាការជំរុញភាពក្រីក្រ និងអស្ថិរភាពក្នុងប្រទេសដែលមានជម្លោះ។ លោក Guterres បាននិយាយថា “វាមិនមែនជារឿងចៃដន្យទេដែលប្រទេសចំនួន៩ក្នុងចំណោម១០ប្រទេសដែលមានសូចនាករអភិវឌ្ឍន៍មនុស្សទាបបំផុតនាពេលបច្ចុប្បន្ននេះ និង កំពុងស្ថិតក្នុងស្ថានភាពជម្លោះដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ