អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីផ្តល់រង្វាន់ជ័យលាភី សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, និទ្ទេស A.B.Cមកពីក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្តាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និង ស្រុក ពញាឮ នៃខេត្តកណ្តាល

នៅស្រុកល្វាឯមខេត្តកណ្ដាលថ្ងៃទី 25 ខែកញ្ញាឆ្នាំ 2025 នេះអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាលទទួលបន្ទុកក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្តាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និង ស្រុក ពញាឮ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់ជ័យលាភី សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, និទ្ទេស A.B.C
មានប្រសាសន៍សំណេះសំណាលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នបានណែនាំដល់ក្មួយៗទាំងអស់នឹងបន្តខិតខំជម្នះឧបស័គ្គទាំងឡាយ ក្នុងការ- សិក្សានៅសកលវិទ្យាល័យ ឬ នៅតាមវិទ្យាស្ថាននានា រហូតបញ្ចប់ការសិក្សារបស់ខ្លួន, ទាំង នៅថ្នាក់បរិញ្ញាបត្រ និង នៅកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ, ដើម្បីមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុង ការស្វែងរកការងារល្អ ដើម្បីចិញ្ចឹមជីវិតផ្ទាល់ខ្លួន និង មានលទ្ធភាពជួយដល់ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន ទៅអនាគត ។ ការសិក្សានៅថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលក្មួយៗទើប បានបញ្ចប់ដោយជោគជ័យនេះ គឺជាការសិក្សាចំណេះដឹងទូទៅ, មិនមែនជាការសិក្សាដែលផ្តោត លើជំនាញវិជ្ជាជីវៈនោះទេ; ដូច្នេះ, បើក្មួយៗមិនបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬ សិក្សា ជំនាញវិជ្ជាជីវៈអ្វីមួយ ឲ្យបានច្បាស់លាស់នោះទេ, ក្មួយៗនឹងជួបការលំបាក ក្នុងការស្វែងរក ការងារ ឬ ចាប់ផ្តើមអាជីពណាមួយ នាពេលខាងមុខ ។ ក្នុងន័យនេះ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបាន អំពាវនាវ និង លើកទឹកចិត្តក្មួយៗទាំងអស់ បន្តការសិក្សារបស់ខ្លួន តាមរយៈអាហារូបករណ៍ ដែលបានផ្តល់ជូន ឬ តាមរយៈមធ្យោបាយដទៃទៀត ។ដោយមើលឃើញ និង ទទួលស្គាល់នូវគុណតម្លៃ និង សក្តានុពលរបស់យុវជន, រាជ- រដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានយុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល, បានផ្តល់ឱកាសជាច្រើនដល់យុវជន ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបន្តចូលរួមដឹកនាំក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ, មន្ទីរ និង អង្គភាព នានា, សំដៅជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែលឿន និង បំពេញសេចក្តី- ត្រូវការរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែរហ័ស ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់ ។

ទន្ទឹមនេះ, សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានដាក់ចេញ នូវ យុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាល ទី ១ ដោយបានកំណត់យក អាទិភាពគន្លឹះ ៥ គឺ : «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា», ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិទាំងមូល ។ ក្នុងបរិបទនេះ, ខ្ញុំក៏សូមជំរុញ និង លើកទឹកចិត្តក្មួយៗ ជាយុវជន ខិតខំសិក្សាស្វែងយល់ និង ប្រើប្រាស់ ចំណេះដឹង និង ជំនាញឌីជីថល ឲ្យបានទូលំទូលាយ ដើម្បីទាញយកអត្ថប្រយោជន៍ជាច្រើន ពីវិស័យឌីជីថល ដែលកំពុងរីកដុះដាលយ៉ាងរហ័ស ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមឲ្យក្មួយៗ ប្រើប្រាស់អ៊ីនធើណេត និង បណ្តាញសង្គម ដោយប្រយ័ត្នប្រយែងផងដែរ ដោយខ្លឹមសារ មួយចំនួនដែលត្រូវបានចែកចាយ មានលក្ខណៈអវិជ្ជមាន និង មិនសូវមានប្រយោជន៍, ពោលគឺ សូមប្រើប្រាស់វិស័យឌីជីថល ជាប្រយោជន៍នៃការសិក្សារៀនសូត្រ ឬ ការស្រាវជ្រាវ ឲ្យបាន ជាអតិបរមា, ជាជាងចំណាយពេលច្រើន សម្រាប់គ្រាន់តែជាការកំសាន្តសប្បាយ ។អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់, គណៈអភិបាលខេត្ត, គណៈអភិបាលក្រុង/ស្រុក និង គណៈបញ្ជាការ ឯកភាពគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន ដូចខាងក្រោម ៖
១-ក្រុមការងាររាជរដ្ឋាភិបាល និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋាន ឲ្យ បានជាប់ជាប្រចាំ និង ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌, ជាពិសេស សំណូមពរ និង បញ្ហាប្រឈម ដែលត្រូវបានលើកឡើង ក្នុងវេទិកាសាធារណៈ នាពេលកន្លង មក ។ ចំពោះសំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយ របស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយ និង ឆ្លើយតបឲ្យ បានឆាប់ ទៅតាមលទ្ធភាពជាក់ស្តែង ។ ក្នុងករណីរដ្ឋបាលខេត្ត មិនមានលទ្ធភាពដោះស្រាយ, សូមរាយការណ៍បន្តជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមសមត្ថកិច្ចរៀងខ្លួន ដើម្បីចាត់វិធានការ បន្ត ។
២-គណៈអភិបាលខេត្ត និង ក្រុង/ស្រុក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចាត់ វិធានការបង្ការ និង បង្ក្រាបលែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស, ការបង្ខិតបង្ខំពលកម្ម, អំពើលួច, ឆក់, ប្លន់ និង ​សកម្មភាព​ក្មេង​ទំនើង ឲ្យមានប្រសិទ្ធភាព និង ឲ្យបានតឹងរឹង ជាប់ជាប្រចាំ,​ ព្រម​ទាំង​គិត​គូរ​ត្រៀម​វិធានការ​ និង ​មធ្យោបាយ​នានា​ ក្នុង​ការ​បង្ការ​ និង ​ពន្លត់​អគ្គិភ័យ,​ ជាពិសេស ​នៅ​តាមរោងចក្រ,​ សហគ្រាស​, ផ្សារ​ ក៏ដូចជា​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។ ទន្ទឹមនេះ, ប្រជាពលរដ្ឋ, ជាពិសេស ក្មួយៗជាយុវជន, ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀនបំផ្លាញខ្លួនយើង, គ្រួសារយើង និង ប្រទេសរបស់យើង ។
៣-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈ នានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ដែល​កាន់តែកើនឡើង ក្នុងពេលដែលប្រទេស យើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ។ ចំពោះការផ្តល់សេវារដ្ឋបាល តាមការិយាល័យ ច្រកចេញចូលតែមួយ, រដ្ឋបាលក្រុង/ស្រុក ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង ការគ្រប់គ្រង, ការចាត់ចែង និង ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និង កាន់តែឆាប់, ប្រកបដោយតម្លាភាព និង គណនេយ្យភាព ។ និង
៤-ក្រុមការងាររាជរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់សម្អាត បរិស្ថាន និង ដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន និង វត្តអារាម, ព្រមទាំងបំផុស ប្រជាពលរដ្ឋ ឲ្យចូលរួមដាំដើមឈើ នៅលើដីទំនេរក្នុងបរវេណផ្ទះ ដើម្បីចូលរួមលើកសម្រស់ សោភ័ណភាពភូមិ/ឃុំរបស់យើង, បង្កើនគម្រងបៃតង និង ចូលរួមទប់ស្កាត់ការឡើងកំដៅ ផែនដី ផងដែរ ។ ជាមួយគ្នានេះ, រដ្ឋបាលខេត្ត និង ក្រុង-ស្រុក ត្រូវខិតខំសហការសម្រប- សម្រួល និង គាំទ្រដល់ការរៀបចំរមណីយដ្ឋាន, ទីតាំងទេសចរណ៍ និង ការរៀបចំក្រុង-ស្រុក ឲ្យមានសោភ័ណភាព, មានភាពទាក់ទាញ, មានបរិស្ថានស្អាត, មានអនាម័យល្អ និង មាន សណ្តាប់ធ្នាប់ និង របៀបរៀបរយល្អ ។, ស្រុកមុខកំពូល និង ស្រុក ពញាឮ នៃខេត្តកណ្តាល ដែលស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់ខ្ញុំ, ក្នុងនាមជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង/ស្រុក ទាំង ៦, ក្នុងនោះ, ក្រុងអរិយក្សត្រ មានសិស្សនិទ្ទេស A ចំនួន ៨ រូប, ស្រុកខ្សាច់កណ្តាល ចំនួន ២៣ រូប, ស្រុកល្វាឯម ចំនួន ៣ រូប, ស្រុកកៀនស្វាយ ចំនួន ៦ រូប, ស្រុកមុខកំពូល ចំនួន ១៤ រូប, និង ស្រុកពញាឮ ចំនួន ៩ រូប, សរុបទាំង ៦ ក្រុង/ស្រុក ចំនួន ៦៣ រូប, ដោយមួយរូបៗនឹងទទួល បានម៉ូតូម៉ាកឌ្រីមសង់ ឆ្នាំ ២០២៦, ម្នាក់មួយគ្រឿង និង មួកសុវត្ថិភាពមួយ ផ្តល់ថវិកាលើកទឹកចិត្ត ដល់សិស្សនិទ្ទេស B និង និទ្ទេស C ដែល មានវត្តមាននៅទីនេះ, ដោយសិស្សនិទ្ទេស B ម្នាក់ៗ ទទួលបានថវិកា ចំនួន ២០ ម៉ឺនរៀល, និង សិស្សនិទ្ទេស C ម្នាក់ៗ ទទួលបានថវិកា ចំនួន ១៥ ម៉ឺនរៀល ។ បន្ថែមលើនេះ, ខ្ញុំក៏នឹង ផ្តល់ថវិកាជូនដល់លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២​, ដែលបានចូលរួមនៅទីនេះផងដែរ, ដោយ លោកគ្រូ-អ្នកគ្រូម្នាក់ៗ ទទួលបានថវិកា ចំនួន ២០ ម៉ឺនរៀល ។